លោក Simon Harris បានក្លាយជានាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ កំពុងស្ថិតក្នុងការរង់ចាំ កាលពីថ្ងៃអាទិត្យ ដោយសន្យាថានឹងជួយអាជីវកម្មខ្នាតតូច ផ្តោតលើច្បាប់និងសណ្តាប់ធ្នាប់ និងដោះស្រាយការធ្វើអន្តោប្រវេសន៍បន្ទាប់ពីការបោះឆ្នោតដែលពុំមានការជំទាស់ ដើម្បីបន្តតំណែងពីលោក Leo Varadkar ជាមេដឹកនាំគណបក្ស ហ្វីនេ ហ្កាអ៊ែល(Fine Gael) ដែលកំពុងគ្រប់គ្រង។

លោក Harris ជារដ្ឋមន្ត្រីវ័យ ៣៧ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជួយដឹកនាំការឆ្លើយតបដំបូងរបស់ប្រទេសចំពោះជំងឺ COVID-19 ត្រូវបានបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មានរបស់ប្រទេសអៀរឡង់ នៅពេលដែលសភាបន្ទាប់នឹងបន្តនៅថ្ងៃទី ៩ ខែមេសា ដោយសារតែមានការគាំទ្រពីដៃគូចម្រុះ។

លោកនឹងមានពេលមិនលើសពីមួយឆ្នាំនោះទេដើម្បីសង្គ្រោះក្រុមចម្រុះពីភាពបរាជ័យនៅក្នុងការបោះឆ្នោតសភា។
ការបោះឆ្នោតស្ទង់មតិសម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ បានដាក់ លោក Sinn Fein មកពីគណបក្សឆ្វេងនិយម ដែលគាំទ្រការបង្រួបបង្រួមជាមួយអៀរឡង់ខាងជើងដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស ជាអ្នកមានការពេញចិត្តក្នុងការដឹកនាំរដ្ឋាភិបាលបន្ទាប់។
ការទទួលតំណែងរដ្ឋាភិបាលចម្រុះបីភាគី នឹងធ្វើការកាត់បន្ថយកម្មវិធីគោលនយោបាយដែលបានព្រមព្រៀងគ្នា នឹងផ្តល់ឱ្យ លោក Harris នូវចន្លោះតួចសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយថ្មីសំខាន់ៗ។