កាលពីសប្តាហ៍មុន បានក្លាយជាថ្ងៃផ្លូវការដំបូងនៃរដូវផ្ការីក ប៉ុន្តែប្រជាជនអាមេរិករាប់លាននាក់នៅតែមានអារម្មណ៍ថាពួកគេកំពុងស្ថិតក្នុងអាកាសធាតុរដូវរងា ខណៈសហរដ្ឋអាមេរិកត្រៀមទប់ទល់ព្យុះព្រិលដ៏ធំមួយ ដែលនឹងបោកបក់ពាសពេញប្រទេស។

កាលពីថ្ងៃអាទិត្យ រដ្ឋចំនួន ១៦ ចាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា ដល់រដ្ឋមីឈីហ្គែន ស្ថិតនៅក្រោមការប្រកាសអាសន្នក្នុងរដូវរងា ស្របពេលព្យុះដ៏ធំបន្ទាប់នឹងចូលមកដល់ បង្កឲ្យមានព្រិលធ្លាក់ខ្លាំង ហើយបណ្តាលឱ្យមានការពន្យារពេលធ្វើដំណើររហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ។

ការជូនដំណឹងអំពីរដូវរងានាពេលបច្ចុប្បន្នលាតសន្ធឹងពីរដ្ឋម៉ុនតាណា ដល់រដ្ឋ មីឈីហ្គែន ដែលមានចម្ងាយជិត ១.៤០០ ម៉ាយល៍។
ចាប់ពីភាគពាយព្យនៃរដ្ឋ កាន់សាស់ (Kansas) ទៅដល់ ឧបទ្វីបខាងលើនៃ រដ្ឋ Michigan ព្រិលធ្លាក់ពី ៦ ទៅ១២អ៊ីញត្រូវបានព្យាករណ៍ ខណៈតំបន់ខ្លះប្រឈមនឹងព្រិលខ្លាំងរហូតដល់កម្រាស់២ ហ្វីត។
ការព្រមានពីព្យុះដ៏ត្រជាក់ ឥឡូវនេះត្រូវបានផ្សព្វផ្សាយចាប់ពីភាគខាងកើតរដ្ឋខូឡូរ៉ាដូ (Colorad)ទៅដល់រដ្ឋសោត ដាកូតា (South Dakota )។ខ្យល់បក់បោកខ្លាំងដល់៦០ម៉ាយល៍ក្នុងមួយម៉ោង នឹងធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនរហូតដល់ព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ៕