កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ

2024/03/25 06:18:58 pm        39

កម្មករនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បី​បើក​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនកម្មករ ខណៈសហជីព​វាយតម្លៃខ្ពស់​អំពី​ដំណោះ​ស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។

 

កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យ​ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។

 

លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួន​សប្បាយ​ចិត្ត​យ៉ាងខ្លាំង​ដែល​ទទួល​បាន​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូច​ជា​ក្រសួង​ការងារ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។

 

ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយ​កម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយដ៏សមស្របមួយ។

 

លោកស្រីថា៖«ខ្ញុំមិននឹងស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បី​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួង​ខិតខំធ្វើការ​ដើម្បី​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ពួក​ខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះ​ខ្ញុំ​ទើបសម្រាលកូនថ្មីៗនេះ»។

 ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិមើលឃើញថា ការ​បំពេញ​ការងារ​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ទាំងយប់ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេស​អំឡុង​ពេល​បើក​ប្រាក់​ឈ្នួល និងប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មក​រ​នៅ​ពេល​នេះ​បាន​បង្ហា​ញឱ្យ​ឃើញ​ពីការយក​ចិត្ត​ទុក​ដាក់​ពី​សំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត។

 គូសបញ្ជាក់ផងដែរថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និង​បណ្តុះប​ណ្តាល​វិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ជូន​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២៤ នេះមានកម្មករនិយោជិតនៃរោងចក្រ Y&W សរុបចំនួន ៣៧២៤ នាក់​បាន​មក​បើក​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។

 ដោយឡែកកម្មករនិយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្តីណែនាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm