គ្រឿងប្រើប្រាស់បែបបុរាណកំពុងមានតម្រូវការច្រើនសម្រាប់តុបតែងលម្អអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ

2024/03/25 07:15:36 pm        795

នៅសល់ប្រមាណតែ២០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹង​ឈាន​ចូល​មកដល់ ខណៈពេលនេះតាមបណ្តាអាជីវករលក់គ្រឿងបែបបុរាណតុបតែងលម្អ បានអះអាងថា ក្នុង​អំឡុងពេលនេះសម្ភារៈប្រើប្រាស់បែបបុរាណ មានដូចជា ដើមឬស្សី ជញ្ជាំងស្បូវ ចំបើង ក្អម ឆ្នាំង អង្រុក ទ្រូតូចៗជាដើម បាននិងកំពុងលក់ដាច់ និងមានតម្រូវការកើនឡើងជាបណ្តើរៗ។

តំណាងម្ចាស់ដេប៉ូលក់គ្រឿងសំណង់ នៅក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៥ ខែមីនានេះថា បច្ចុប្បន្នមានអតិថិជនភាគច្រើនមកពីរមណីយដ្ឋានទេសចរណ៍ កន្លែង​កម្សាន្ត​ សាលារៀន វត្តអារ៉ាម មូលដ្ឋានអាជីវកម្ម និងបណ្តាពលរដ្ឋនៅតាមផ្ទះមួយចំនួន បាន​ទិញ​សម្ភារៈ​ប្រើប្រាស់បែបបុរាណ មានដូចជា គ្រឿងលម្អ បែបសាសនា ទង់ខ្សែ​ក្រណាត់​ចម្រុះ​ពណ៌ កូមផ្កាយ ដើមឬស្សី ជញ្ជាំងស្បូវ ចំបើង ក្អម ឆ្នាង អង្រុត ទ្រូតូចៗជាដើម ដើម្បីយក​ទៅ​តុប​តែង​លម្អ​កម្មវិធីជួបជុំសប្បាយរីករាយមុនពេលបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ នៅ​ក្នុង​ពេល​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

តំណាងអាចារ្យនៅវត្តចាក់អង្រែលើ បានឱ្យដឹងថា នៅក្នុងវត្តចាក់អង្រែលើ រៀងរាល់ឆ្នាំ ក្នុង​អំឡុ​ង​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វត្តតែងតែទិញសម្ភារៈប្រើប្រាស់បែបបុរាណរបស់កសិករខ្មែរ យក​ទៅ​រៀបចំដំឡើងតុបតែធ្វើរោង តាំងលម្អសម្ភារៈប្រើប្រាស់បែបបុរាណ ដើម្បីអប​អរ​សាទរ​កម្ម​វិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរផង និងដើម្បីអភិរក្ស​មរតក​សម្បត្តិ​វប្បធម៌​ខ្មែរ​ផ្សព្វផ្សាយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយស្គា​ល់ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានចូលមកដល់នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២៤ ហើយជាទូទៅនៅមុនពិធីបុណ្យចូលឆ្នាំមកដល់ ពលរដ្ឋខ្មែរ​តែងតែ​រៀប​ចំ​តុប​តែង​សម្អា​ត​ផ្ទះ​សម្បែងឱ្យបានស្អាតដើម្បីរងចាំទទួលទេវតាឆ្នាំថ្មី៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm