ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ៖ ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែងរបស់ប្រទេសកម្ពុជា

2021/07/17 09:04:17 pm        577

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បាន​អះអាងថា ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែង​​​របស់​ប្រទេស​កម្ពុជា។ គេថាប្រព័ន្ធអប់រំ មិនត្រឹមតែជាកន្លែងមួយដែររៀនសូត្រ ស្រូបយក​ចំណេះដឹង​ប៉ុណ្ណោះទេ ការ​វិនិយោគទៅលើការអប់រំ​គឺជាការវិនិយោគទៅលើសន្តិសុខជាតិ។

ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា យ៉ាងដូច្នេះ ក្នុងពិធីប្រកាសដាក់​ឲ្យ​ប្រើបា្រស់ជាផ្លូវការកម្មវិធីអេបរបស់សាលារៀនតាមទូរស័ព្ទដៃប្រព័ន្ធគ្រប់គ្រងសាលា និង​ប្រព័ន្ធ​គ្រប់គ្រងការសិក្សា របស់បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប, កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានពន្យល់ទៀតថា សន្តិសុខជាតិដូម្តេច បើសិន​​​​​​​ប្រទេស​យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបាន មានន័យថាប្រទេសជិតខាង គេនឹងលូតលាស់លឿនជាងយើង ហើយក៏ក្លាយជាបញ្ហាសន្តិសុខផងដែរ។ បើសេដ្ឋកិច្ចយើងមិនលូតលាស់ដូចប្រទេសគេ ខាងផ្នែកសន្តិសុខ ក៏យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបានដែរ។

ដូច្នេះចាប់តាំងពីឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធីសាស្រ្ត កំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅពង្រឹងគុណភាពអប់រំ ក៏ដូចជាផ្តល់ឱកាសឲ្យយុវជនកម្ពុជា មានជំនាញច្បាស់លាស់ សម្រាប់សតវត្សរ៍ទី២១ ទាំងជំនាញទុន ជំនាញបច្ចេកវិទ្យា និងបច្ចេកទេស ក៏ដូចជាកំណែទម្រង់ឧត្តមសិក្សាជាដើម។

ទន្ទឹមនឹងនោះក្រសួង ក៏បានពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រងកម្រិតថ្នាក់ជាតិ។ នៅឆ្នាំ២០១៥ ក្រសួង ក៏បានដាក់ចេញនូវចក្ខុវិស័យ កំណែទម្រង់ទៅលើវិស័យអប់រំ គឺផ្តោតទៅលើសមាសធាតុចំនួន៥សំខាន់ៗ។

ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ការប្រើបា្រស់បច្ចេកវិទ្យា គឺជាការប្រែក្លាយវិបតិ្តកូវីដ-១៩នេះ ឲ្យក្លាយជាឱកាសបង្កើតការសិក្សា ឱកាសដើម្បីចាប់យកនូវការអប់រំ តាមបែបឌីជីថល។ នេះជាឱកាសមួយដ៏សំខាន់ ម្យ៉ាងវិញទៀត ក្រសួងអប់រំ យុវជន និងកីឡា មិនមែនអនុវត្តន៍តែក្នុងរាជធានីភ្នំពេញនោះទេ ដែលមានសាលារៀនជំនាន់ថ្មីចំនួន១២។

ប៉ុន្តែក្រសួង ក៏បានជ្រើសរើសសាលាចំនួន១០០ នៅ២៥ខេត្ត-ក្រុង ការបង្កើតសាលារៀនឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់គំនិត ហើយសាលាក៏ត្រូវមានស្វ័យភាព សាលាត្រូវមានការទទួលខុសត្រូវ វាយតម្លៃ និងការចូលរួម។ ដូច្នេះបន្ទាប់ពីក្រសួងអនុវត្តន៍ទៅ សម្លឹងឃើញថាសាលារៀនចំនួន១០០នេះ គឺ៧០សាលា បានឈានទៅស្តង់ដារសាលារៀន ចំនួន០៩ដែលជាសាលារៀនមានប្រសិទ្ធភាព និង៣០សាលាផ្សេងទៀត កំពុងតែខិតខំប្រឹងប្រែង។ ទាំងនេះនឹងជួយពង្រឹងនូវគុណភាពធនធានមនុស្សនៅកម្ពុជា ធ្វើឲ្យធនធានមនុស្សរបស់យើង អាចប្រណាំងប្រជែងជាមួយនឹងប្រទេសជិតខាងបាន៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm