អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តក្រពើច័ន្ទរង្សី តម្លៃជិត ៦០ម៉ឺនដុល្លារ

2024/03/25 08:57:12 pm        163

សមិទ្ធផលជាច្រើនសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា និងការគោរពប្រណិប័តន៍ របស់ប្រជាពុទ្ធ​បរិស័ទក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ត្រូវបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងហើយ បន្ទាប់​ពី​ចំណាយពេលសាងសង់​រយៈ​ពេល១៨ឆ្នាំ ចំណាយថវិកាជិត ៦០ម៉ឺនដុល្លារអាមេរិក។

ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធិផលក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ត្រូវបាន​ធ្វើឡើង​​នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែ​មីនា​ ឆ្នាំ២០២៤​​នេះ ក្រោមអធិបតីភាពអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​មូល​ដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។

សមិទ្ធផលដែលបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនេះរួមមាន៖ ព្រះវិហារ សាលា​​ឆាន់ កុដិថ្ម កុដិឈើ ខ្លោងទ្វារ ស្ពានបេតុងឆ្លងប្រឡាយចូលវត្ត រូបសំណាកចំនួន ៣កន្លែង ព្រមទាំង​​សមិទ្ធ​ផលមួយចំនួនទៀត។

ជាមួយនឹងសមិទ្ធផលកើតចេញពីទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា និងប្រកបដោយគុណតម្លៃ​បម្រើ​ដល់​​ព្រះ​ពុទ្ធសាសនា អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានសម្ដែងក្តី​ត្រេក​អរ​ជាមួយ​ព្រះចៅ​អធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលតែម្តង។

អ្នកឧកញ៉ាបណ្ឌិត ក៏បានកោតសរសើរព្រះចៅអធិការវត្ត គណៈ​កម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែលបានរួមកម្លាំងសាមគ្គីគ្នាកសាងបានសមិទ្ធិផលក្នុងវត្តក្រពើច័ន្ទរង្សី រួមទាំងព្រះវិហារ និងសមិទ្ធ​ផល​​នានាជា​គុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។

អ្នកឧកញ៉ាបណ្ឌិត បានគូសរំលេចថា ព្រះពុទ្ធសាសនា ក៏ដូចជាសានាដទៃទៀត ត្រូវបានជីកកប់​បាត់​​ក្នុង​របបកម្ពុជាប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ ប៉ុល ពត។ តែសាសនាទាំងអស់ ក៏ត្រូវ​បានរំដោះ​គាស់​រំលើងឡើងវិញ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោម​ចលនា​តស៊ូ​របស់​អ្នកស្នេហាជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាដទៃទៀត។

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង​បន្ត​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះសាសនានៅកម្ពុជា ជា​ពិសេស​ព្រះ​ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ តាមរយៈស្មារតីគោរពស្រឡាញ់ និង​ជា​អ្នក​ប្រណិប័តន៍​ដ៏ខ្ជាប់​ខ្ជួនចំពោះវិស័យព្រះពុទ្ធសាសនា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​កិច្ច​កសាង​ទីអារាម សេនាសេនៈនានាក្នុង​ទីអារាមបម្រើដល់ការគោរពប្រណិប័តន៍ និងគោរ​ពបូ​ជា​របស់​ប្រជាពុទ្ធបរិស័ទខ្មែរ។

អាស្រ័យហេតុនេះ ទីអារាមនៅទូទាំងប្រទេសត្រូវបានកសាងឡើងយ៉ាងច្រើន។ អ្នក​ឧកញ៉ា​បន្ថែម​ថា សមិទ្ធផលកើតមានក្នុងពុទ្ធចក្រ ក៏ដូចជាអាណាចក្រនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាច​​កើត​មានឡើយ បើកម្ពុជាគ្មានសុខសន្តិភាព និងគ្មាន​ការ​គិតគូរ​យក​ចិត្ត​ទុកដា​​ក់​លើ​ការ​ដឹក​នាំជា​តិ ពី​សំ​ណាក់សម្តេចតេជោ និងសម្តេចធិបតី។ ក្នុងន័យនេះ អ្នកឧកញ៉ា ទ្រី ភាព បានក្រើន​រំលឹកដល់ប្រជា​ពល​រដ្ឋរួមគ្នាជ្រោងទង់សន្តិភាពឈរឱ្យរឹងមាំ ហើយដើម្បី​ទង់​សន្តិភាព​ឈររឹងមាំទៅបាន គឺត្រូវគាំទ្រ​សម្តេច​តេជោ គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យដឹកនាំប្រទេសបន្តទៅ​មុខ​ទៀត។

«គាំទ្រសម្តេចតេជោ គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជា​ការ​គាំទ្រ​​សុខ​សន្តិភាព គាំទ្រភាពសុខសាន្ត គាំទ្រការ​រស់​រៀន​មាន​ជីវិត​ប្រកប​ដោយ​ក្តី​សប្បាយ​រីក​រាយរ​បស់ប្រជាពល​រដ្ឋយើងគ្រប់គ្នា»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទី​ប្រឹក្សា​ផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងពិធីព្រឹកមិញនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បាន​បំពាក់​មេដាយ​ជូន​សប្បុរស​ជន​ចំនួន ២៦អង្គ/នាក់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញ​ពី​កា​រ​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រួបរួមគ្នា​សម្រេចបានសមិទ្ធិផលទាំងនេះ។ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចែកជូនថវិកា និង អំណោយមួយចំនួនដល់តាជី-យាយជី លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងស្ថាប័នមួយចំនួនផ្សេងទៀត រួចបន្តអញ្ជើ​ញប្រា​រព្ធ​កិច្ចបូជាទាន ធូប ផ្កាភ្ញី និង​កាត់​ខណ្ឌសីមាក្នុងព្រះវិហារ ទៅតាមគន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ និងទំនៀមទម្លាប់ខ្មែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm