អំណោយម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តប្រឆាំងកូវីដ-១៩ របស់កម្ពុជារៀបចំជូន​ដល់​សាធារណរដ្ឋសង្គមនិយមវៀតណាម

2021/07/18 10:49:05 pm        800

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះរៀបចំចាត់ចែងអំណោយម៉ាស និងសម្ភារៈវេជ្ជសាស្រ្ត ដើម្បីផ្តល់​ជូន​សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជួយក្នុងការទប់ស្កាត់ ការ​រីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម​និយមវៀតណាម រួមមាន៖ ម៉ាស់ធម្មតា ចំនួន១លានម៉ាស់, ម៉ាស់N95 ចំនួន១សែនម៉ាស់, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវតិ្ត ចំនួន១០០គ្រឿង និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២០ម៉ឺនដុល្លារអាមេរិក, ថវិកាសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ចំនួន១០ម៉ឺនដុល្លារអាមេរិក និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ចំនួន៥ម៉ឺនដុល្លារអាមេរិកផងដែរ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ដែលព្រះរាជាណាចក្រកម្ពុជា បានចូលរួមទប់ស្កាត់​ការពារ​ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ជាពិសេសកាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់ជំនួយម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្ត ទៅកាន់សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្តបន្ថែមទៀត ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស់១លាន និងសម្ភារៈបរិក្ខារពេទ្យ​មួយចំនួនទៀត ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត និងម៉ាស់ចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខផ្សេងទៀត ជូនដល់ប្រទេសណេប៉ាល់។ និយាយដោយឡែកសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកនេះ យើងក៏បានរៀបចំរួចរាល់​ដាក់ចូលក្នុងយន្តហោះពិសេស ដើម្បីត្រៀមធ្វើពិធីប្រគល់-ទទួល ជូននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm