អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou នឹងធ្វើដំណើរទៅប្រទេសចិន ជាលើកទីពីរ

2024/03/25 10:37:54 pm        69

អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ជាលើកទីពីរនៅខែក្រោយនេះ ដោយដឹកនាំនិស្សិតមួយក្រុមក្នុងការធ្វើដំណើររយៈពេល ១១ ថ្ងៃ ដើម្បីទៅទស្សនាទីតាំងនានា រួមទាំងទីក្រុងប៉េកាំង ផងដែរ។

លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ កាលពីឆ្នាំមុន បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ លោក ម៉ា បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ ២០១៥ ភ្លាមៗមុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះការបោះឆ្នោត។

ចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិន បានរត់ភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៤៨ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលរបស់មេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង មក មិនមានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចប្រទេសចិនទេ។ ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដើម្បីអះអាងការទាមទារទាំងនោះ។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ដែលហៅឈ្មោះលោកពេញថា «លោក ម៉ា អ៊ីងចូវ» ជាជាងអតីតមេដឹកនាំ បាននិយាយថា ខ្លួនស្វាគមន៍ដំណើរទស្សនកិច្ចនេះ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm