
ក្រសួងការបរទេសអាល្លឺម៉ង់ បានថ្កោលទោសការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីស្រាអែល បានរឹបអូសយកដីប៉ាឡេស្ទីនចំនួន ៨០០ហិកតា។
ក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រកាសរឹបអូសយកដីជាង ៨០០ហិកតា នៅក្នុងទឹកដីប៉ាឡេស្ទីន ជាដីរដ្ឋរបស់អ៊ីស្រា អែល»។
«ការធ្វើបែបនេះ នឹងក្លាយជាការកាន់កាប់ដ៏ធំបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំ។ ការតាំងទីលំនៅ បានបំពានច្បាប់អន្តរជាតិ និងជំរុញឲ្យមានភាពតានតឹងបន្ថែមទៀត នៅក្នុងស្ថានភាពដ៏ផុយស្រួយនេះ»។
ទិន្នន័យពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បង្ហាញថា មុនពេលសង្រ្គាមផ្ទុះឡើងក្នុងខែតុលា ជនជាតិប៉ាឡេស្ទីន ១៩៩នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង (West Bank) ពេញមួយឆ្នាំ២០២៣ ដែលភាគច្រើននៅក្នុងដៃរបស់អ្នកតាំងលំនៅអ៊ីស្រាអែលខុស ច្បាប់។
ស្ថានភាពកាន់តែអាក្រក់ទៅៗដោយសារសង្រ្គាមនេះ ដោយពលរដ្ឋអ៊ីស្រាអែល បានរឹបអូសយកដើមទទឹម និងដើមល្វាពីកសិករប៉ាឡេស្ទីន ខណៈដែលអ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានបង្ខំប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។