
ការបាញ់ប្រហារដ៏ខ្លាំងក្លា បានផ្ទុះឡើងក្នុងរដ្ឋធានីហៃទីកាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលអ្នកស្រុកស៊ូទ្រាំនឹងអំពើហិង្សាដ៏វឹកវរ និងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បានរង់ចាំពាក្យថា វឌ្ឍនភាពក្នុងការបង្កើតរដ្ឋាភិបាលអន្តរកាលដែលមានបំណងស្តារស្ថិរភាពឡើងវិញនោះ។
អ្នកស្រុកដែលត្រូវបានទាក់ទងដោយសារព័ត៌មាន AFP បាននិយាយថា ឧក្រិដ្ឋជនប្រដាប់អាវុធ បានវាយប្រហារមូលដ្ឋាននៃកងពលតូចប្រតិបត្តិការ និងអន្តរាគមន៍របស់ក្រសួង(BOID) ដែលជាកម្លាំងឆ្លើយតបយ៉ាងឆាប់រហ័ស នៅបន្ទាយ Fort National នៃទីក្រុងព័រអូប្រាំង(Port-au-Prince)។
អ្នកស្រុក បាននិយាយថា អង្គភាពជំនាញមួយផ្សេងទៀត នៅក្នុងតំបន់រដ្ឋធានីនេះ គឺកងពលតូចយានយន្តអន្តរាគមន៍(BIM) ក៏ត្រូវបានវាយប្រហារផងដែរ។
ទិដ្ឋភាពនៃភាពចលាចល បានកើតឡើង នៅពេលដែលប្រទេសតំបន់ការ៉ាអ៊ីបដ៏ក្រីក្រនេះ បានបន្តការរង់ចាំដ៏តានតឹងមួយសម្រាប់ការបង្កើតរដ្ឋាភិបាលអន្តរកាល ជាផ្នែកនៃកិច្ចព្រមព្រៀងនាំមកនូវការលាលែងពីតំណែងដែលបានសន្យារបស់លោកនាយករដ្ឋមន្ត្រី Ariel Henry។
កិច្ចប្រជុំតាមវីដេអូដែលបានគ្រោងធ្វើនៅរសៀលថ្ងៃសៅរ៍រវាងសមាជិកនៃក្រុមប្រឹក្សាអន្តរកាលដ៏មានឥទ្ធិពលដែលតំណាងឲ្យសង្គមហៃទី ជាមួយក្រុមអ្នកតំណាងសហគមន៍ការ៉ាអ៊ីប (CARICOM) ត្រូវបានពន្យារ ពេលរហូតដល់ថ្ងៃចន្ទនេះ នេះបើយោងតាមមន្ត្រីជិតស្និទ្ធនឹងក្រុមប្រឹក្សានេះ។