អាហ្សង់ទីនរម្លឹកខួបរដ្ឋប្រហារ ខណៈលោក Milei មានមន្ទិលអំពីរបបផ្តាច់ការកាលពីអតីតកាល

2024/03/25 10:42:54 pm        36

ប្រជាជនអាហ្សង់ទីនរាប់ពាន់នាក់បាននាំគ្នាប្រមូលម្ដុំ នៅជុំវិញប្រទេស កាលពីថ្ងៃអាទិត្យ (ទី២៤ ខែមីនា) ដើម្បីរម្លឹកខួបនៃរដ្ឋប្រហារយោធាឆ្នាំ១៩៧៦ ជារបបដឹកនាំដែលមានរយៈពេល ៨ឆ្នាំ និងដែលនាំឲ្យមានការគាបសង្កត់ ការធ្វើទារុណកម្ម និងការបាត់ខ្លួនរីករាលដាលយ៉ាងទូលំទូលាយ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុក និងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅទីក្រុង Buenos Aires (ប៊ុយណូស៊ែ) ដោយលើកគ្រវីបដា ច្រៀងចម្រៀង និងកាន់រូបថតអ្នកដែលត្រូវបានសម្លាប់ និងបាត់ខ្លួន អំឡុងរបបផ្តាច់ការនោះ។ អង្គការសិទ្ធិមនុស្សប៉ាន់ប្រមាណថា មនុស្ស ៣០.០០០នាក់ ត្រូវបានចាប់ពង្រត់ ធ្វើទារុណកម្ម និងសម្លាប់ នៅក្នុងរបបផ្តាច់ការយោធា រវាងឆ្នាំ១៩៧៦ និងឆ្នាំ១៩៨៣។

ភាគច្រើននៃអ្នកបាត់ខ្លួន គឺជាសមាជិកបក្សប្រឆាំង សមាជិកសហជីព ឬក៏និស្សិត តែពេលខ្លះទារកត្រូវបានចាប់ពង្រត់ និងលក់ដោយលួចលាក់ ឬចិញ្ចឹមដោយខុសច្បាប់។

បាតុកម្មគម្រប់ខួប កាលពីថ្ងៃអាទិត្យ គឺជាលើកដំបូងហើយក្រោមការដឹកនាំរបស់ប្រធានាធិបតីជ្រុលនិយម លោក Javier Milei ដែលបានឡើងកាន់អំណាចនៅថ្ងៃទី១០ ខែធ្នូ និងដែលអ្នករិះគន់បានចោទប្រកាន់ថា បាននិយាយសម្រាលអំពើយង់ខ្នងរបស់របបផ្តាច់ការដ៏ឃោរឃៅរបស់ប្រទេសនេះ។ អនុប្រធានាធិបតីរបស់លោក Milei គឺលោកស្រី Victoria Villarruel បានការពារមន្ត្រីយោធាដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋាភិបាលរបស់លោក Milei បានចេញផ្សាយវីដេអូមួយដែលផ្តោតលើជនរងគ្រោះ ដែលត្រូវបានវាយប្រហារដោយក្រុមកុម្មុយនីស្ត នៅមុនរបបផ្តាច់ការនោះ ហើយបានចោទសួរអំពីតួលេខអ្នកបាត់ខ្លួន ៣០.០០០នាក់នោះ។

នៅពេលលោកបង្ហោះវីដេអូនោះឡើងវិញ លើបណ្ដាញសង្គម X លោក Milei បានលើកឡើងថា៖ «សម្រាប់ការចងចាំទាំងស្រុង ដូច្នេះ អាចមានការពិត និងយុត្តិធម៌»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm