
អាជ្ញាធរបានប្រាប់ថា មនុស្ស ៤នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៨នាក់ បានរងរបួស ដោយសាររថយន្តប្រណាំងមួយបានរត់ខុសផ្លូវ ហើយបានបុកអ្នកទស្សនា នៅឯកន្លែងប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ នៅភាគខាងជើងប្រទេសហុងគ្រី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែមីនា)។
នគរបាលបានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា រថយន្តប្រណាំងបានរត់ខុសផ្លូវ ហើយបានបើកបរក្នុងចំណោមអ្នកទស្សនា។ នគរបាលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មូលហេតុនៃការឧបទ្ទវហេតុនេះ មិនទាន់ដឹងនៅឡើយទេ។
សេវាសង្គ្រោះបន្ទាន់បានប្រាប់គេហទំព័រសារព័ត៌មាន Index.hu ថា រថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានទៅដល់កន្លែងកើតហេតុ។ អ្នករៀបចំបានបញ្ឈប់ការប្រណាំងនោះ៕