ក្រុមការងារចុះជួយឃុំមេទឹក ធ្វើពិធីបុណ្យកតញ្ញុរួមគ្នា ជូនចាស់ទុំចំនួន៥០០នាក់

2024/03/25 11:52:08 pm        232

ខេត្តពោធិ៍សាត់៖ នៅសល់តែប៉ុន្មានសប្តាហ៍ទៀត នឹងចូលដល់ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំរោង ឆស័ក ក្រុមការងារចុះជួយមូលដ្ឋានឃុំមេទឹក ស្រុកបាកាន ដែលមាន​ឯកឧត្តម​បណ្ឌិត ទី ថានី ជាប្រធានបានរៀបចំធ្វើពិធីបុណ្យកត្តញ្ញូរួមគ្នា ជូនដល់លោកយាយលោកតា ចាស់​​ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន៥០០​នាក់​អញ្ជើញ​មក​ពី​តាម​បណ្តា​ភូមិ​នានា​ក្នុងឃុំមេទឹក ។ ពិធីបុណ្យនេះរៀបចំធ្វើនៅក្នុងបរិវេណវត្ត ទួលលៀប ក្នុងឃុំមេទឹក ដោយ​មានការចូលរួមពីកូនៗឬចៅៗ របស់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យទាំង៥០០នាក់ និង​សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ-ឃុំ សរុបអ្នកចូលរួមទាំងអស់ប្រមាណ១២០០នាក់ ។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ចកត្តញ្ញូរវាងកូនចៅនិងលោកយាយលោកតា ពិធី​ស្រង់​ព្រះ​រួម​គ្នា និងព្រះសង្ឃធ្វើពិធីប្រោះព្រំ ។ ក្នុងនោះដែរ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​មេ​ទឹក​ក៏​បាន​រៀប​ចំ​ជា​ថវិកា និងសម្ភារៈរួមមាន សំលៀកបំពាក់ នំនិងភេសជ្ជៈ ស្បែកជើង និងរូបថត​ដាក់​ស៊ុម​ជា​ដើម ដើម្បីឲ្យកូនចៅ ជូនដល់លោកយាយលោកតាទាំង៥០០នាក់ផងដែរ ។

ឯកឧត្តមបណ្ឌិត ទី ថានី មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យបុណ្យកត្តញ្ញូរួមគ្នា ជូន​ដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោម​គំនិតផ្តួចផ្តើម និងឧបត្ថម្ភគ្រាំទ្រដោយ ឯកឧត្តម កែវ រតនៈ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។ ក្នុង​គោលបំណង គឺដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជា​ធន​ធាន​មនុស្ស​ដ៏​មាន​តម្លៃ​ ដោយបានផ្តល់ដំបូន្មានមានល្អៗ និង​សំបូរ​ទៅ​ដោយបទ​ពិសោធន៍​ព្រម​ទាំង​ស្នាដៃ​រាប់​មិន​អស់​ក្នុង​សង្គម ដល់កូនចៅគ្រប់ជំនាន់ ជាពិសេសគឺ​បាន​ចូលរួម​ថែ​រក្សា​ការពារ​នូវ​តម្លៃប្រ​ពៃណី​វប្បធម៌​ខ្មែរ​ពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ហើយប្រសិនបើ​មាន​ការគាំ​ទ្រ​ក្រុម​ការងារ​នឹង​រៀបចំ​ពិធី​បុណ្យនេះនៅឆ្នាំក្រោយៗទៀត។

គួរឲ្យដឹងដែរថា ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បា​ន​ណែនាំឲ្យក្រុមការងារចុះជួយតាមមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកបាកាន ត្រូវរៀ​ប​ចំធ្វើ​បុណ្យ​កតញ្ញុ​ជូន​ដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ តាម​ឃុំនី​មួយៗរៀងខ្លួនក្នុងកំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        49
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        39
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm