ចាន់ វឌ្ឍនាកា រក​បាន ២​គ្រាប់​ជួយ​បឹងកេត​ឈ្នះ​កងយោធពល​ខេមរភូមិន្ទ ចំពោះ​មុខ​អតីត​គ្រូ​ជម្រើស​ជាតិ​

2021/07/19 05:30:41 pm        252

​បាល់ទាត់៖ ចាន់ វឌ្ឍនាកា បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​បន្ដ​កំណត់ត្រា​ឈ្នះ ៥​លើក​ជាប់​គ្នា​ក្រោយ​រក​បាន ២​គ្រាប់​ក្នុង​ជ័យជម្នះ ២-០ លើ​ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ដោយ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​របស់​ខ្លួនគឺ​លោក Lee Tae Hoon នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ម្សិលមិញ។​

​ជំនួប​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គនេះ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើតឡើង​នោះទេ។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំងរហូតដល់​នាទី​៦៩ ទើប ចាន់ វឌ្ឍនាកា ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ ១​គ្រាប់​មុនក្រោយ​បន្ថែម​បាល់​ក្រឡក​ពី​ដៃ​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ មុន​បន្ថែម​គ្រាប់​បាល់​ទី​២ របស់ខ្លួនដោយ​ការបន្ថែម​បាល់​ក្រឡក​ចេញពី​ដៃ​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ ដដែលនៅ​នាទី​៨២។​ ​នេះ​គឺជា​ជ័យជម្នះ​លើក​ទី​៥ របស់​ក្រុម​ជើងឯក ៤​សម័យ​បឹងកេត ក្រោយ​រង​បរាជ័យ ៣​ប្រកួត​ជាប់ៗ​គ្នាកាលពីដើម​រដូវ​កាល។

បច្ចុប្បន្ន​បឹងកេតរកបាន ១៥​ពិន្ទុឈរ​លេខ​រៀង​ទី​៤ បណ្ដោះអាសន្ន។ ចំណែក​ក្រុម​កងយោធ​ពល​ខេមរភូមិន្ទ​វិញបាន​ស្គាល់​បរាជ័យ​លើកដំបូង ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Lee Tae Hoon ដែល​ធ្វើ​ឲ្យ​ពួកគេធ្លាក់​មកឈរ​លេខ​រៀង​ទី​៧ និង​មាន ១៤​ពិន្ទុ​ស្មើ​ក្រុម​ណាហ្គា​វើ​ល​ដ៏ ក្រោយ​ប្រកួត​បាន ៨​លើក​ឈ្នះ ៤ ស្មើ ២ និង​ចាញ់ ២​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm