
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោកដានីញ៉ែល ហាហ្ការី បាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស និងក្រុមខ្មាន់កាំភ្លើងអ៊ីស្លាមជីហាត កំពុងជាប់របាំងនៅខាងក្នុងមន្ទីរពេទ្យអាល់ស៊ីហ្វា (al-Shifa) ក្នុងក្រុងហ្កហ្សា ក្នុងតំបន់ហ៊ុមព័ទ្ធភាគខាងជើងដែលស្ថិតនៅក្រោមការត្រួតពិត្យរបស់អ៊ីស្រាអែល
អស់អស់១សប្ដាហ៍មកហើយ។
ឧត្ដមនាវីឯក ដានីញ៉ែល ហាហ្ការី អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ឥឡូវនេះ ក្រុមហាម៉ាស និងក្រុមភេរវជនអ៊ីស្លាមជីហាត កំពុងដាក់បារ៉ាសខ្លួនឯងនៅខាងក្នុងមន្ទីរពេទ្យអាល-ស៊ីហ្វា ។
លោកហាហ្ការី បាននិយាយថា ក្រុមខ្មាន់កាំភ្លើងហាម៉ាស បានបាញ់កាំភ្លើងចេញពីខាងក្នុងផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកសម្ភពមន្ទីរពេទ្យដាក់ក្រុមទាហានហើយថែមទាំងបាញ់កាំភ្លើងត្បាល់ដាក់កងទ័ពទៀតផង។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ពួកគេសុំបបដិសេធន៍ទាំងស្រុងចំពោះការលើកឡើងនេះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់វេជ្ជបណ្ឌិតប៉ាឡេស្ទីន៥នាក់ក្នុងអំឡុងពេលការវាយប្រហារ៧ថ្ងៃរបស់ពួកគេលើមន្ទីរពេទ្យ
អាល់-ស៊ីហ្វា។
យោធាអ៊ីស្រាអែលមិនបានបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើរសុំអត្ថាធិប្បាយទៅនឹងសេចក្ដីរាយការខាងលើ។ អ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជាង១៧០នាក់ នៅក្នុងការវាយឆ្មក់ដែលក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា បានបណ្ដាលអោយអ្នកជម្ងឺ៥នាក់បាត់បង់ជីវិត។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា អ្នកជម្ងឺរាប់សិបនាក់ និងបុគ្គលិកពេទ្យត្រូវបានកងទ័ពអ៊ីស្រាអែល ចាប់ខ្លួននៅមន្ទីរពេទ្យអាល់ស៊ីហ្វា។