ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបសំណេះសំណាលជាមួយ ប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ ។
ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ខិតខំយកចិតទុកដាក់ក្នុងការរៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅជួយដល់សង្គមជាតិតាមក្រោយ។
ជាមួយគ្នានោះ សម្តេចធិបតី ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១, រក្សាបានក្រមសីលធម៌ ២, កសាងទំនាក់ទំនងឱ្យបានល្អប្រសើរ ពិសេសមិត្តភាព ៣, ខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ។
រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ល្ងាចថ្ងៃចន្ទ ទី២៥ មីនា ២០២៤























