
ជនជាតិប៉ាឡេស្ទីន ក្នុងក្រុងរ៉ាហ្វានៅថ្ងៃច័ន្ទនេះ បានសោកសង្រេងចំពោះអ្នកជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្រសួងសុខាភិបាលតំបន់
ហ្កាហ្សា បានរាយការណ៍ថា មនុស្ស១៣នាក់បានបាត់បង់ជីវិត កាលពីយប់មិញខណ:លំនៅឋានជាច្រើនខ្នង បានរងការទម្លាក់គ្រាប់បែក។
ក្រសួងសុខាភិបាល បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពកាលពីថ្ងៃអាតិត្យថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣២.២២៦នាក់ ត្រូវបានសម្លាប់ដែលក្នុងចំណោមនោះ មាន៨៤នាក់បានស្លាប់ ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ ហើយ៧៤.៥១៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាស និងថ្មើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងទឹកដីជាប់មាត់សមុទ្រដែលសំបូរទៅដោយមនុស្សរស់នៅកកកុញ តាំងពីថ្ងៃទី៧តុលាមកម៉្លេះ។
យោងតាមការបូកសរុបរបស់អ៊ីស្រាអែលបានអោយដឹងថា អ៊ីស្រាអែលបានចាប់ផ្ដើមវាយលុក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្ស២៥៣នាក់ធ្វើជាចំណាប់ថ្នូរពេលត្រឡប់ទៅតំបន់ហ្កាហ្សា៕