
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូហ្គូតេរេស (Antonio Guterres) កាលពីថ្ងៃអាទិត្យបានទទូចឱ្យអ៊ីស្រាអែលដកចេញឧបសគ្គដែលនៅសេសសល់ និងច្រករបៀង ដើម្បីអោយជំនួយមនុស្សគ្រប់គ្រាន់អាចត្រូវបានគេបញ្ជូនទៅអោយប្រជាជននៅក្នុងតំបន់ហ្កាហ្សា។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្រ្ដីកាបរទេសអេហ្ស៊ីប លោកសាមេស ស៊ូគ្រី (Sameh Shoukry) បន្ទាប់ពីការប្រជុំរបស់ភាគីទាំងពីរក្នុងរដ្ឋធានីរដ្ឋបាលថ្មីរបស់ប្រទេសអេហ្ស៊ីប ប្រមុខយូអិន(UN)រូបនេះ បានអំពាវនាវសាជាថ្មីរបស់លោកអោយមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ក្នុងតំបន់ហ្កាហ្សា និងដើម្បីអោយជំនួយមនុស្សធម៌គ្រប់គ្រាន់អាចត្រូវបានគេដឹកទៅឱ្យប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធនោះ។
ប្រមុខយូអិនបាននិយាយថា ទុក្ខវេទនាត្រូវតែបញ្ចប់។ ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាត្រូវការជាបន្ទាន់នូវអ្វីដែលគេបានសន្យា ដូចជា ជំនួយស្បៀងអាហារ មិនមែនល្បិកលទេ មិនមែនជាការទម្លាក់ជំនួយតិចតួចនោះទេ។ លោកបន្ដថា មានការរីកចម្រើនខ្លះ បានដំណើការទៅមុខហើយ ប៉ុន្ដែតម្រូវការបន្ថែមត្រូវតែធ្វើ។