
ប្រទេសប៉ូឡូញ បានអះអាងថា ខ្លួនបានពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន ខណៈពេលដែលកំពុងធ្វើការវាយប្រហារដោយមីស៊ីលដ៏ធំមួយទៅលើ អ៊ុយក្រែន ភាគខាងលិច។
បញ្ជាការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយនៅលើបណ្តាញសង្គម X ថា មីស៊ីលបានហោះចូលទៅក្នុងដែនអាកាសប៉ូឡូញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅជិតទីក្រុងOserdów ហើយបានបន្ត នៅទីនោះរយៈពេល ៣៩វិនាទី។
ពួកគេបាននិយាយថា ប្រព័ន្ធរ៉ាដាយោធាប៉ូឡូញ បានតាមសង្កេតមីស៊ីលនោះរហូតការហោះចប់ទាំង ស្រុង។
ទីបញ្ជាការ បាននិយាយថា យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្ត ត្រូវបានធ្វើឲ្យសកម្ម ដែលអាចបង្កើនកម្រិតសំឡេងរំខាន នៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។
អ្នកនាំពាក្យកងទ័ពប៉ូឡូញ លោក Jacek Goryszewski បាននិយាយថា មីស៊ីលនេះ បានធ្វើដំណើរចម្ងាយប្រហែល ២គីឡូម៉ែត្រ ឬ១,២ម៉ាយ ចូលទៅក្នុងដែនអាកាសប៉ូឡូញ មុនពេលត្រឡប់ទៅអ៊ុយ ក្រែនវិញ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ ប្រទេសនេះ បានអះអាងថា ខ្លួននឹងទាមទារការពន្យល់ពីទីក្រុងមូស្គូ។ ចំណែករុស្ស៊ី នៅមិនទាន់បានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនេះ នៅឡើយទេ។