
ផ្នែកមួយនៃ អគារមួយកំពស់បីជាន់ក្នុងក្រុងគីវ ត្រូវបានគេសម្អាតកម្ទេចថ្មនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅព្រឹកថ្ងៃច័ន្ទនេះ ដែលក្រុមមន្រ្ដីបានិយាយថា បានបណ្តាលមនុស្ស៧នាក់រងរបួស និងបានកម្ទេចមីស៊ីលធ្លាក់ក្នុងតំបន់ចំនួន៣ផ្សេងទៀតក្នុងទីក្រុងនេះ។
យោងតាមរដ្ឋមន្រ្ដីវប្បធម៌ស្ដីទីអ៊ុយក្រែន លោករ៉ូសទីស្លាវ ការ៉ាន់ដេវ (Rostyslav Karandieiev) បានឱ្យដឹងថា អគារដែលខ្ទេចខ្ទាំ ក្នុងតំបន់មួយដែលហ៊ុមព័ទ្ធទៅដោយប្លុកផ្ទះល្វែងច្រើនជាន់ ដែលមានដូច គ្រឹះស្ថានកាយសម្ព័ន និងសាលតាំងពិព័រណ៍សិល្ប: បណ្ឌិតសភាផ្នែករចនាបទ។
នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ លោកអង់ដ្រេ យ៉ើម៉ាក់ (Andriy Yermak) នាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីនិងប្រធានាធិបតីរបស់ខ្លួនគឺជាភេរវជន ដោយប្រៀបធៀបពួកគេទៅនឹងក្រុមអាយស៊ីស (ISIS) ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅក្នុងក្រុងមូស្គូកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនោះ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងគីវ លោកព្រីតហ្គេត ព្រីង (Bridget Brink) បាននិយាយថា រុស្ស៊ី បានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងក្នុងការវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន៕