ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចមួយកាលពីថ្ងៃចន្ទ ២៥ មីនា ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុបវាទមិនចូលរួមក្នុងការបោះឆ្នោតដែលបង្កឱ្យមានជម្លោះតិចតួចជាមួយអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាចំនួន ១៤រូប ដែលនៅសល់ បានបោះឆ្នោតសម្រាប់សេចក្ដីសម្រេច ស្នើឡើងដោយសមាជិកបានបោះឆ្នោតទាំង១០រូប របស់ស្ថាប័ននេះ ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ មានការសាទរក្នុងសភាបន្ទាប់ពីការបោះឆ្នោត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សេចក្ដីសម្រេចនេះត្រូវតែអនុវត្ត។ ការរាជ័យនឹងក្លាយជារឿងមិនអាចអត់ឱនឲ្យបាន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការវេតូសេចក្ដីសម្រេចនេះ គឺជា ការដកថយយ៉ាង ច្បាស់ពីជំហររបស់ខ្លួនកាលពីកន្លងទៅ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល និងជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១៣០នាក់ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។
អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតរបស់យើងពុំបានធ្វើឡើងទេ ហើយខ្ញុំនិយាយជាថ្មីទៀតថាមិនតំណាងឱ្យការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់យើងទេ ។ គ្មានអ្វីផ្លាស់ប្តូរគោលនយោបាយរបស់យើងឡើយ៕