ការស្ទង់មតិរបស់ធនាគារកណ្តាលបានបង្ហាញនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីរសប្តាហ៍មុនការបោះឆ្នោតសភារបស់ប្រទេសនេះ ថា អារម្មណ៍អ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះនៅក្នុងខែមីនានេះ ដោយសារការកើនឡើងនៃការព្រួយបារម្ភអំពីតម្លៃកសិកម្មកើនឡើង។

សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់បានធ្លាក់ចុះពី១០១,៩% ក្នុងខែកុម្ភៈ ដល់១០០,៧%នៅក្នុងខែមីនា ដោយប្រកាសពីការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែតុលាមក នៅក្នុងការស្ទង់មតិប្រចាំខែរបស់ធនាគារកណ្តាលកូរ៉េចំពោះអ្នកប្រើប្រាស់ទំនិញ។

ការធ្លាក់ចុះបានកើតឡើង ខណៈការរំពឹងទុកអតិផរណារបស់អ្នកប្រើប្រាស់ក្នុងរយៈពេល១២ ខែបន្ទាប់ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលប្រាំខែពី ៣,២ ភាគរយមកនៅ៣ ភាគរយ។
នៅក្នុងការស្ទង់មតិ ៦៣,៤ % នៃអ្នកឆ្លើយតបបាននិយាយថា ការឡើងថ្លៃតម្លៃកសិកម្មនឹងជំរុញឱ្យមានអតិផរណាក្នុងរយៈពេល ១២ ខែបន្ទាប់ កើនឡើងយ៉ាងខ្លាំងពី៥១,៥% កាលពីខែកន្លងទៅ។
តិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងកាលពីខែកុម្ភៈ បន្ទាប់ពីមានភាពធូរស្រាលរយៈពេល៣ខែ ដោយសារតែសម្ពាធផ្នែកផ្គត់ផ្គង់ ដែលភាគច្រើនមានដើមចមមកពីតម្លៃកសិកម្មហក់ឡើង៕