ភ្នំពេញ​ក្រោ​នប​ន្ដ​មិន​ស្គាល់​ចាញ់​ក្រោយ​ឈ្នះ​គូប្រកួត​ដោយ Clean Sheet

2021/07/19 10:58:37 am        105

​បាល់ទាត់៖ ក្រុម​ភ្នំពេញ​ក្រោ​នបាន​រក្សា​កំណត់​ត្រា​មិនទាន់​ស្គាល់​ចាញ់​របស់ខ្លួន ក្រោយ​យកឈ្នះ​គូប្រកួតដោយ​មិន​របូត​គ្រា​ប់បាល់ ​(Clean Sheet) ក្នុង​ដីលើ​ក្រុម​អគ្គិសនី​កម្ពុជាជំនួប​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន Smart RSN ភ្នំពេញ​ក្រោ​នបាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជាក្នុង​លទ្ធផល ៦-០ ដោយ​វគ្គ​ទី​១ រកបាន ៤​គ្រាប់ និង​វគ្គ​ទី​២ រកបាន ២​គ្រាប់ ខណៈ​កីឡាករ ប្រាក់ ធី​វ៉ា ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯងនៅ​នាទី​៤០, នាទី​៦៣ និង​នាទី​៨៨។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​នឈរ​លេខ​៣ និង​មាន ១៦​ពិន្ទុស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ការប្រកួត ៦​លើក​ឈ្នះ ៥ និង​ស្មើ ១។​

​ចំណែក​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរ ៥-០ នៅ​កីឡដ្ឋាន​ព្រី​នស៍។ ​គួរ​ដឹងថា ក្រោយ​ទទួលបាន​ជ័យជម្នះ អម​ជាមួយ​ការការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់ ឬ​ធ្វើបាន Clean Sheet នេះ ក្រុម​ទាំងពីររវាង​ភ្នំពេញ​ក្រោ​ន និង​វិសាខានឹងត្រូវ​ជួបគ្នា​នា​ថ្ងៃទី​២៤ ខែកក្កដា​ខាងមុខនៅ​កីឡដ្ឋាន Smart RSN ក្នុងជំនួប​សប្ដាហ៍​ទី​១០ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        419
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm