តុលាការអាមេរិកដោះលែងមន្រ្តីរដ្ឋបាលព្រៃឈើកម្ពុជាវិញក្រោយធ្វើការឃុំខ្លួនដោយអយុត្តិធម៌រយៈពេល ជាងមួយឆ្នាំ

2024/03/26 04:55:51 pm        354

តុលាការរដ្ឋហ្វ្លរីដាសហរដ្ឋអាមេរិក បានសម្រេចដោះលែងលោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើឲ្យមានសេរីភាព និងមកកម្ពុជាវិញ បន្ទាប់​ពី​អាជ្ញាធរ​អាមេរិក​ធ្វើការឃុំខ្លួន លោកដោយអយុត្តិធម៌ និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ទាក់ទងនឹងសំណុំរឿង សមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ឆ្នាំ២​០២២កន្លងទៅ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤នេះ។

លោកគ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួនលោក កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ​២០២២ កន្លងទៅ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ខណៈ​លោក​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និងរុក្ខាជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់(CITES នៅប្រទេសដាណាម៉ា។

ការចាប់ខ្លួនមន្រ្តីរដ្ឋបាលព្រៃឈើពីសំណាក់អាជ្ញាធរ និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃ អាមេរិក​នេះ​ត្រូវ​បានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជាចាត់ទុកថាជារឿងអយុត្តិធម៌ ដោយ​បាន ធ្វើឲ្យជនរងគ្រោះឃ្លាតឆ្ងាយពីក្រុមគ្រូសារ និងមាតុប្រទេសអស់រយៈពេល១ឆ្នាំ ៤ខែ និង​១០ថ្ងៃ ហើយ ក្រសួងសូម​ធ្វើការថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ទីភ្នាក់​ងារ​មច្ឆជាតិ និង​សត្វ​ព្រៃ​អាមេរិក​ ដែលរំលោកអំ ណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន ដោយ​គ្រាន់តែឮតាមការអះអាង របស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរាជរដ្ឋាភិបាលខ្លះ និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយដែលគ្មានវិជ្ជាជីវៈមួយ ចំនួនក្នុងន័យចោទប្រកាន់មន្រ្តីរបស់ក្រសួង បំភ័ន្ត​សាធារណ​មតិ និងបង្វែរខ្លឹមសារនៃដំណើរការជំនុំជម្រះ ក្តីឆ្ពោះទៅកាន់​បុរេនិច្ឆ័យ​ប្រឆាំង​នឹង​មន្រ្តី​កម្ពុជា​ទៅវិញ។

យ៉ាងណាក៏ដោយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សម្តែងការអបអរសាទរចំពោះលោក គ្រី ម៉ះផល ដែលបានទទួលយុត្តិធម៌ ដោយ​តុលាការ​អាមេរិក​ធ្វើការដោះលែងលោកឲ្យមានសេរីភាព និងមកកម្ពុជាវិញនាថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៤​នេះ បន្ទាប់ពីតុលា ការមើលឃើញថា លោក​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំរឿង​សមគំ​និត​ក្នុងការរត់ពន្ធសត្វស្វា ក្តាមទៅអាមេរិក។ តាមរយៈការដោះលែងនេះគឺសបញ្ជាក់ឲ្យឃើញថាមន្រ្តីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទ​បញ្ញាត្តិ​ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួនផងដែរ។

តាមរយៈ​សេចក្តីប្រកាសព័ត៌មានរបស់ខ្លួននេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ ប្រកាស​ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​សុខ​ទុក្ខ​របស់ មន្រ្តីរាជការស្អាតស្អំ។ ក្រសួងកសិកម្ម ក៏បានថ្លែងអំណរគុណផងដែរដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ ព័ន្ធផ្សេងទៀត រួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រ សួងយុត្តិធម៌ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋហ្វ្លរីដា និង​ទីក្រុង​ញូវយ៉ក ព្រមទាំងសហការរី ក៏ដូចជាមេ ធាវីអាមេរិក និងក្រុមអ្នកច្បាប់ទាំងអស់ ដែល​បាន​រួម​ចំណែក​សហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជា ជីវៈ រហូតទទួល​បាន​យុត្តិធម៌​ជូន​ដល់​មន្រ្តី​កម្ពុជា​នា​ពេលនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm