មេដឹកនាំតាលីបង់អះអាងថា ស្ត្រីនឹងត្រូវគប់ដុំថ្មសម្លាប់ នៅទីសាធារណៈ

2024/03/26 05:45:03 pm        243

មេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បានប្តេជ្ញាថា នឹងចាប់ផ្តើមគប់ដុំថ្មសម្លាប់ស្ត្រី នៅទីសាធារណៈ ខណៈដែលលោកបានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិច នឹងបន្ត។

លោកមូឡា ហ៊ីបាទុលឡា អាឃុនហ្សាដា (Mullah Hibatullah Akhundzada) បាននិយាយនៅក្នុងសារជាសំឡេងដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីចុងសប្តាហ៍ ដោយថ្លែងទៅកាន់មន្ត្រីលោកខាងលិចថា៖«អ្នកនិយាយថា វាជាការរំលោភសិទ្ធិស្ត្រី នៅពេលដែលយើងយកដុំថ្មគប់សម្លាប់ពួកគេ»។

លោកបានប្រកាសក្នុងការអត្ថាធិប្បាយដ៏ខ្លាំងៗបំផុតរបស់លោក ចាប់តាំងពីបានចូលកាន់កាប់ទីក្រុងកា ប៊ុល ក្នុងខែសីហា ឆ្នាំ២០២១ថា៖«ប៉ុន្តែយើងនឹងអនុវត្តទោសចំពោះអំពើផិតក្បត់ឆាប់ៗនេះ។ យើងនឹងវាយស្ត្រី នៅទីសាធារណៈ។ យើងនឹងគប់ពួកគេរហូតដល់ស្លាប់ នៅទីសាធារណៈ»។

«ទង្វើទាំងអស់នេះប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់អ្នក ប៉ុន្តែយើងនឹងបន្តធ្វើវា។យើងទាំងពីរនិយាយថា យើងការពារសិទ្ធិមនុស្ស យើងធ្វើវាក្នុងនាមជាតំណាងរបស់ព្រះ ហើយអ្នកជាមនុស្សអាក្រក់»។

ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ផ្សាយសារជាសំឡេងដែលបញ្ជាក់ថា មកពីលោក អាឃុនហ្សាដា ដែលមិនធ្លាប់ឃើញនៅទីសាធារណៈ ក្រៅពីរូបភាពចាស់ៗមួយចំនួនទេ។

លោកត្រូវបានគេជឿថា មានមូលដ្ឋាននៅទីក្រុងកាន់ដាហា (Kandahar)ភាគខាងត្បូង ជាបន្ទាយដ៏រឹងមាំរបស់ក្រុមតាលីបង់។

ថ្វីបើសន្យាថា នឹងបង្កើតរដ្ឋាភិបាលកណ្តាលនិយមក៏ដោយ ក៏ក្រុមតាលីបង់ បានវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនូវការដាក់ទណ្ឌកម្មជាសាធារណៈយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិតជាសាធារណៈ និងការវាយដំ ដែលស្រដៀងទៅនឹងច្បាប់ពីមុនរបស់ពួកគេ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm