យោធាបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែល ចាប់បានអាវុធទំនើបៗ រួមមានគ្រាប់បែកអំបែង និងគ្រាប់មីនប្រឆាំងរថក្រោះ ពីការរត់ពន្ធចូលទៅក្នុងតំបន់ West Bank ពីប្រទេសអ៊ីរ៉ង់។

សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីតាំង និងកាលបរិច្ឆេទ នៅពេលដែលវីដេអូនេះត្រូវបានថតនោះទេ។ សារព័ត៌មាននេះ បាននិយាយថា អាវុធត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងប្រតិបត្តិការដែលមានមូលដ្ឋាននៅប្រទេសលីបង់របស់ក្រុមហេសបូឡា និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលត្រូវបានគេនិយាយថាកំពុងជ្រើសរើសភ្នាក់ងារដើម្បីរត់ពន្ធអាវុធ និងធ្វើការវាយប្រហារនៅតំបន់ West Bank ។

កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូ នូវអ្វីដែលពួកគេនិយយាថា ជាអាវុធដែលត្រូវបានរកឃើញ នៅក្នុងមន្ទីរពេទ្យ Al Shifa។
អ៊ីស្រាអែល និយាយថាមន្ទីពេទ្យនានា នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនជាមូលដ្ឋាន ហើយបានបញ្ចេញវីដេអូ និងរូបភាពគាំទ្រដល់ការអះអាងរបស់ពួកគេ ប៉ុន្តែបុគ្គលិកពេទ្យ និងក្រុមហាម៉ាស បានបដិសេធរឿងនេះ។
យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន បន្តសកម្មភាពប្រតិបត្តិការ ក្នុងតំបន់មន្ទីរពេទ្យ Shifa ខណៈទប់ស្កាត់មិនឲ្យប៉ះពាល់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមគ្រូពេទ្យ និងបរិក្ខាពេទ្យ។