សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានក្រុមហ៊ុនមេកខ្យងកូរ៉េយកចិត្តទុកដាក់​លើវិស័យសំខាន់ៗចំនួន៥

2024/03/26 06:49:21 pm        391

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​បណ្ឌិត ​ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូល​ជួប​ស្តែងការគួរសម និងពិភាក្សាការងារនៅ វិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួម​ចំណែក​ក្នុង​ការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បី​ជា​ឱកាស​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​។

ឯកឧត្តម ចាង ដេវ៉ាន បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម ពិតជាមាន​កិត្តិយស​ខ្លាំង​ណាស់​ដែល សម្ដេចតេជោ បានអនុញ្ញាអោយចូលជួប សម្ដែងការគួរសម នៅពេលនេះ និង បាន​ពាំនាំ​បណ្តា​ក្រុម​ហ៊ុនកូរ៉េ ជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួប​នេះ​សម្តេចតេជោ បានជម្រាបជូន​គណៈប្រតិភូ​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និង​បាន​បង្កើត​ឡើង​​តាំ​ង​ពី​ឆ្នាំ​១៩៩៦។ សម្តេចបានគូសបញ្ជាក់ថា តាមរយៈ​ទំនាក់​ទំនង​ការ​ទូត​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយ​អភិវឌ្ឍន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​យក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។

ចំពោះ​កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់​វិស័យ​សំខាន់​ៗចំនួន ៥ គឺ៖ ១ ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋ​កូរ៉េ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែមទៀត។ ២ ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ អោយកាន់តែរីកចម្រើនរឹងមាំ។ ៣ ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព។ ៤ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT) និង ៥ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយ​គ្នា​នោះ​សម្តេច​តេជោបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែល​បាន​ជួយ​ដល់វិស័យសុខាភិបាល ពត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់​សាលា​រាជ​ធានី​ភ្នំពេញ។

ឯកឧត្តម ចាង ដេ វ៉ាន បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ សម្តេច​តេជោ ​ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូ អោយទទួលបានជោគជ័យ នៅ​ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm