សិស្សានុសិស្សព្យាយាមហ្វឹកហាត់របាំ និងចង្វាក់រាំខ្មែរ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

2024/03/26 08:33:06 pm        625

បច្ចុប្បន្នសិស្សតាមវិទ្យាល័យទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដា​ខេត្តកំពុង​មមាញឹក​ហ្វឹកហាត់ ចង្វាក់រាំ ក៏ដូចជារបាំនានា សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សាលា​នីមួយៗរៀបចំកម្មវិធីសង្រ្កាន្តសម្រាប់វិទ្យាល័យខ្លួន នៅថ្ងៃផ្សេងៗគ្នា និងមាន​ការ​សម្ដែង​ជាច្រើន​ទៅ​តាមលទ្ធភាពរបស់ខ្លួនផងដែរ។

ជាការកត់សម្គាល់ វិទ្យាល័យជាច្រើនទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត រៀប​ចំ​ពិធី​សង្ក្រាន្ត​វិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់វិទ្យាល័យ ហ៊ុនសែន សេរីភាព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏នឹងរៀបចំពិធីសង្ក្រាន្តនៅថ្ងៃទី ៦ ខែ​មេសា​ខាង​មុខផងដែរ។

មុនពិធីសង្ក្រាន្តមកដល់ ក្រុមយុវជនចាប់ផ្ដើមតុបតែងលម្អសាលា និងកំពុង​មមា​ញឹកហ្វឹក​ហាត់​ទាំង​ចង្វាក់​រាំ ក៏ដូចជារបាំដែលខ្មែរតែងរាំកម្សាន្ត និងសម្ដែងក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ នេះជាការលើកឡើងរបស់ អ្នកគ្រូ នួន ពិសី ជាគ្រូបង្រៀនផ្នែកសិល្បៈដែល​បានចូលរួម​បណ្ដុះបណ្ដាល​ដល់​យុវជនឱ្យចេះពីរបៀបរាំ។

អ្នកគ្រូ ពិតជាសប្បាយចិត្ត ពេលឃើញយុវជនមានការចាប់អារម្មណ៍ និងចូលរួមក្នុងការ​ហ្វឹកហាត់​ជា​ច្រើននូវអ្វីដែលជា កេរដំណែលរបស់ខ្មែរ។

សម្រាប់យុវជន ជាសិស្សដែលបានចូលរួមក្នុងការហ្វឹកហាត់ ទាំងការរាំក៏ដូចជា​ហ្វឹកហាត់​របាំឆៃ​យ៉ាំ និងរបាំត្រុដិ ម្នាក់ៗសុទ្ធតែកើតចេញពីទឹកចិត្តស្រលាញ់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។ ពួក​គេ​សប្បាយ​ចិត្ត​ដែលបានចូលរួមហ្វឹកហាត់ ចូលរួមថែរក្សា ចូលរួមលើកស្ទួយ ផ្សព្វផ្សាយនូវ អត្ត​សញ្ញាណ​ជាតិខ្មែរឱ្យកាន់តែសុសសាយ រុងរឿង។

ឆ្នាំ ២០២៤នេះ តាមបណ្ដាខេត្តក៏នឹងរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីផ្ដល់ភាពសប្បាយរីករាយ ជូន​ប្រជាពលរដ្ឋ ក៏ដូចជាទទួលទេវតាឆ្នាំថ្មីផងដែរ។ ពិធីបុណ្យចូលឆ្នាំបប្រពៃណីជាតិខ្មែរ នៅឆ្នាំ ២០២៤​នេះ នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm