កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានធ្វើការវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន

2024/03/26 08:54:29 pm        436

យ៉ាងហោចណាស់មនុស្ស ១១នាក់ បានរងរបួសនៅក្នុងការវាយឆ្មក់ដោយានដ្រូរបស់រុស្ស៊ីទៅលើទីក្រុង មី កូឡៃ (Mykolaiv) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅពេលយប់ ដែលបានធ្វើឲ្យងងឹតផ្នែកខ្លះនៃទីក្រុងអូដេសា (Odessa)ជិតខាង។

អភិបាលក្រុងមីកូឡៃ លោក វីតាលី គីម (Vitalii Kim) បានសរសេរនៅលើបណ្តាញសង្គមថា យានដ្រូនចំនួន ៨គ្រឿង ដែលត្រូវបានបាញ់ចេញពីសមុទ្រខ្មៅ ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែកម្ទេចកម្ទីពីមួយ បានឆាបឆេះអគារផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ Pechersk នៃទីក្រុងមីកូឡៃ ដោយបានបណ្តាលឲ្យអ្នកស្រុកចំនួន ១១នាក់រងរបួស ក្នុងនោះពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោកបានបន្ថែមថា ការវាយប្រហារ ត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំ ក្នុងរយៈពេល៦ម៉ោងកាលពីថ្ងៃអាទិត្យនៃសហគមន៍ឆ្នេរអូចាគីវ( Ochakiv) មានចម្ងាយ៣៨ម៉ាយ ភាគនិរតីនៃទីក្រុងមីកូឡៃ។

ប្រធានរដ្ឋបាលយោធាតំបន់អូដេសា លោក អូឡេ គីពឺ (Oleh Kiper) បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារដោយយានដ្រូន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ ហើយថា មិនមានការផ្គត់ផ្គង់អគ្គិសនី នៅក្នុងផ្នែកខ្លះនៃទីក្រុងអូដេសានោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការប្រើប្រាស់ឧបករណ៍ដែលត្រូវការថាមពលខ្លាំង និងកំណត់ការប្រើប្រាស់អគ្គិសនីដល់ម៉ោងដាច់ភ្លើង។

ក្រុមហ៊ុនផ្គត់ផ្គងថាមពលDTEK បានបញ្ជាក់ថា ការខូចខាតដល់រោងចក្រថាមពលដែលមានកម្លាំងវ៉ុលខ្ពស់ បានបង្ខំឲ្យវាអនុវត្ត«ការបិទជាបន្ទាន់" នៅក្នុងទីក្រុងអូដេសា និងតំបន់នានាដែលនៅជុំវិញ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm