ខេត្តកណ្តាលចាប់ផ្ដើមរៀបចំទីតាំងកម្សាន្តបែបខ្មែរទទួលពលរដ្ឋថ្ងៃបុណ្យចូលឆ្នាំថ្មី

2024/03/26 09:03:13 pm        358

រដ្ឋបាលខេត្តកណ្តាលបានចាប់ផ្តើមរៀបចំតុបតែងតាំងភ្លើងពណ៌ ធ្វើសួនទឹក សម្អាតបរិស្ថាន នៅ​សួនច្បារ​មាត់ទន្លេក្រុងតាខ្មៅ ដើម្បីត្រៀមទទួលពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេង​ល្បែង​កីឡា​កម្សាន្តបែបប្រពៃណីខ្មែរច្រើនប្រភេទ អមដោយការប្រគំតន្ត្រីបែបប្រពៃណីខ្មែរ ក្រោម​ដំណក់​ទឹក​ត្រជាក់ អបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅថ្ងៃទី១៣ ខែមេសានេះ។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី២៦ ខែមីនានេះថា នៅ​ក្នុង​អំឡុងពេលនេះ នៅតាមអនុគណៈកម្មការរៀបចំកម្ម​វិធី​សង្ក្រាន្ត​នីមួយៗ​របស់​ខេត្ត​កណ្តាល​ គឺបាននិងកំពុងញាប់ដៃជើង រៀបចំសួនតំបន់ត្រជាក់ កន្លែងលេងទឹក ធ្វើឆាកប្រគំតន្ត្រី ធ្វើកូម ប្រទីព ធ្វើសួនត្រជាក់ និងការហាត់សមនូវរបាំសិល្បៈកីឡាចម្រុះជាដើម ដើម្បីត្រៀម​ទទួល​ពលរដ្ឋ និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ។

លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា នៅពេលក្រុមការងារ​មន្ទីរ​វប្បធម៌ បាននិងកំពុងរៀបចំកូមបង្ហោះ ប្រទីពបណ្តែតទឹកប្រមាណជិត១០០០ប្រទីប រៀបចំ​គ្រោង​ឆ្អឹង​ឆាកលេងល្បែងប្រជាប្រិយ ប្រគំតន្ត្រី សម្ដែងសិល្បៈនានា ហើយនឹងយក​ទៅ​រៀបចំ​ដំឡើង​នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នៅពេលឆាប់ៗនេះ ដើម្បីឲ្យពលរដ្ឋ និងភ្ញៀវជាតិ​អន្តរជាតិ ទទួលបានការដើរកម្សាន្តជាបណ្តើរនៅមុនថ្ងៃកម្មវិធីសង្ក្រាន្តឈានចូលមកដល់។

សូមបញ្ជាក់ថាឆ្នាំនេះខេត្តកណ្តាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរធំជាងគេ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។ ក្រៅពីនេះ ឯកឧត្តម គង់ សោភ័ណ អភិបាល​ខេត្តកណ្តាល ក៏បានណែនាំ​ឲ្យ​រដ្ឋបាល​ក្រុងស្រុក​ទាំងអស់​រៀបចំ​កម្ម​វិធីសង្ក្រាន្ត​អបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់ខ្លួនតាមរមណីយដ្ឋានទេសចរណ៍ តំបន់​ប្រវត្តិ​សាស្ត្រ​វប្បធម៌ នៅតាមវត្ត និងតាមគោលដៅទេសចរណ៍នានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​ឲ្យ​ពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ទទួលបានការ​កម្សាន្ត​សប្បាយ​បែប​ប្រពៃណីខ្មែរ​យើង​ទាំង​អស់គ្នា​៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm