គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងស្នើរាជរដ្ឋាភិបាលផ្តល់ថវិកាតម្លើងឧបករណ៍ការពាររន្ទះតាមខេត្តដែលប្រឈមគ្រោះមហន្តរាយ

2024/03/26 09:17:10 pm        181

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងស្នើរាជរដ្ឋាភិបាលផ្តល់ថវិកាតម្លើងឧបករណ៍ការពាររន្ទះតាមខេត្តដែលតែងប្រឈមគ្រោះមហន្តរាយ។

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចច្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន ជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរ និងអគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបសង្គ្រោះព្រោះបន្ទាន់ និងការស្ដារឡើងវិញបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងកន្លងមកដូចជាទឹកជំនន់ជាដើម។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយដែលបានកើតឡើងក្នុងឆ្នាំ២០២៣ រួមមាន ទាំង ទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់នោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរកឃើញករណីរន្ទះបាញ់ដែលបង្កផលប៉ះពាល់ដល់មនុស្ស សត្វ និងរុក្ខជាតិ សរុបមានជាង១០០ករណី។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមស្ថានភាពដែលបានកើតឡើងក្នុងខេត្តសៀមរាបកាលពីឆ្នាំ២០២៣ មន្រ្តីជំនាញបានតម្លើងអង់តែនជុំវិញភូមិដែលប្រឈមនឹងករណីរន្ទះបាញ់ គឺបង្ហាញពីប្រសិទ្ធភាពដែលជួយកាត់បន្ថយមិនឱ្យមានករណីរន្ទះបាញ់នេះកើនឡើងក្នុងភូមិសាស្រ្តដែលកើតឡើង បើធៀបទៅនឹងឆ្នាំ២០២២។ 

ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អះអាងថា នាពេលខាងមុខនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។

យ៉ាងណាមិញ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍ គ្រោះមហន្តរាយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារអាយុជីវិតប្រជាជន ទ្រព្យសម្បត្តិ ដោយមិនទុកចោលប្រជាជនរងគ្រោះណាម្នាក់មិនបានដោះស្រាយឡើយ និងរាល់ហេតុការណ៍ដែលកើតមាន ដូចជា ទឹកជំនន់ រាំងស្ងួត រលំបាក់អគារ អគ្គិភ័យជាដើម។

អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm