មួយផ្នែកនៃស្ពាន Francis Scott Key Bridge នៅក្នុងទីក្រុង Baltimore រដ្ឋ Maryland បានបាក់បន្ទាប់ពីនាវាដឹកទូទំនិញធំមួយគ្រឿង បានបុក នៅព្រឹកថ្ងៃអង្គារនេះ។ ការរាយការណ៍ បានធ្វើឡើង នៅអំឡុងម៉ោង ១:៣០ នាទី រំលងអាធ្រាត ម៉ោងក្នុងតំបន់ ដែលនាវាធំមួយគ្រឿង បានបុកស្ពាន ហើយបានឆាបឆេះ មុនពេលលិច ហើយបានបណ្តាលឲ្យ យានយន្តជាច្រើនគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេ Patapsco ។

