សហព័ន្ធ​ខ្មែរ​ទោចក្រយាន​ជួល​ផ្ទះ​នៅ​ជើងភ្នំ​គូ​លេន​ឲ្យ​ជម្រើស​ជាតិ​បោះជំរំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​

2021/07/19 06:48:15 pm        148

ទោចក្រយាន៖ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយានបានសម្រេច​ជួល​ផ្ទះ​មួយ​ នៅ​ជើងភ្នំ​គូ​លេន​នា​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ឲ្យ​ក្រុម​ជម្រើស​ជាតិ​បោះជំរំ​ហ្វឹកហាត់​ដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាមដែល​លើក​ពេល​ទៅ​ឆ្នាំ​២០២២ ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់​ថា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សហព័ន្ធ ការប្រមូលផ្ដុំ​ឆ្នាំនេះគឺ​មាន​ក្រុម​ជម្រើស​ជាតិ​កង់​គួ​ក និង​កង់​ភ្នំ ដោយ​កង់​គួ​កត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ហាត់​នៅ​ប្រទេស​បារាំងកាលពី​ថ្មីៗ ខណៈ​កង់​ភ្នំ សហព័ន្ធ​បានជ្រើសរើស​ការបោះ​ជំរំហ្វឹកហាត់​នៅ​ខេត្តសៀមរាប ដោយ​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ សហព័ន្ធ​បាន​ជួល​ផ្ទះមួយ​ឲ្យ​កីឡាករ​-​កីឡាការិនី​ស្នាក់នៅ​ជុំគ្នា ក្រោម​ការឧបត្ថម្ភ​ផ្ទាល់​របស់​ប្រធាន​សហព័ន្ធ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ដោយសារ​ខេត្តសៀមរាបត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ CAMSOC អនុម័ត​ជ្រើសរើស​ជា​ខេត្ត​មួយដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទោចក្រ​យាន ដូច្នេះ​សហព័ន្ធ​មាន​ផែន​ការជួល​ផ្ទះ​ឲ្យ​ក្រុម​ជម្រើសជាតិ​ បោះជំរំ​ហ្វឹកហាត់​រយៈពេល​វែង​រហូត​ដល់​ឆ្នាំ​២០២៣ តែម្ដងដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ផង និង​បន្ស៊ាំ​ទៅនឹង​ទី​លាន​​ប្រកួត​ផង។​

​គួរ​បញ្ជាក់ថា ការជួល​ផ្ទះ​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្នាក់នៅ និង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នេះ គឺ​ស្របតាម​គោលការណ៍​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ទទួលបាន​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្នុងការ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រុម​ប្រភេទ​កីឡា ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទទ្វារ ដោយ​ផ្ដោត​សំខាន់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ទីលាន​មួយចំនួនទៀតដែល​រៀបចំ​ដោយ​សហព័ន្ធ​សាមី។​ ​ប៉ុន្ដែ​សម្រាប់​កីឡា​ទោចក្​រយានដោយ​ត្រូវធ្វើ​ការហ្វឹកហាត់​ខាងក្រៅ មិនអាច​ប្រមូលផ្ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន សហព័ន្ធ​ក៏​សម្រេច​ជ្រើសរើស​ខេត្តសៀមរាប និង​ជួល​ផ្ទះ​ឲ្យ​កីឡាករ​-​កីឡាការិនី​ស្នាក់នៅ​បោះជំរំ​ហ្វឹកហាត់ ក្រោម​ការតាមដាន និង​ត្រួតពិនិត្យ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជាក់ស្ដែង​នៅ​ទីនោះគឺមាន​សមាជិក​សរុប ១០​នាក់គឺមាន​កីឡាករ​-​កីឡាការិនី​ពេញ​សិទ្ធ និង​បម្រុង ៩​នាក់ រួមទាំង​គ្រូបង្វឹក​ម្នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm