ដោយរំពឹងថានឹងមានការកើនឡើងនៃប្រជានិយម នៅពេលដែលប្រជាជនអឺរ៉ុបទៅបោះឆ្នោតក្នុងខែមិថុនា ខាងមុខនេះ អង្គការប្រឆាំងការរើសអើងកាលពីថ្ងៃចន្ទ (២៥ មីនា) បានជំរុញឱ្យស្ថាប័នរបស់ប្លុកនេះដាក់គោលនយោបាយសមភាពនៅខាងលើបង្អស់នៃរបៀបវារៈរបស់ពួកគេ នៅពេលដែលសភាថ្មីត្រូវបានបោះឆ្នោត។

ក្រុមហត្ថលេខីទាំងប្រាំបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សហភាពអឺរ៉ុបគឺនៅឆ្ងាយពីការក្លាយជា «សហភាពសមភាព» ណាស់ ហើយឥឡូវនេះយើងមើលឃើញពីការកើនឡើងនូវប្រតិកម្ម ភាពអយុត្តិធម៌ជាតិសាសន៍ វិសមភាព ប្រជានិយម និងការរើសអើងជាច្រើន»។

ពួកគេបាននិយាយថាមានភាពជឿនលឿននៃបញ្ហាទាំងនោះនៅក្នុងសភាបច្ចុប្បន្ន ប៉ុន្តែត្រូវការធ្វើបន្ថែមទៀតដើម្បី «ធានាសមភាពដោយមិនគិតពីអត្តសញ្ញាណ ឬប្រទេសកំពុងរស់នៅ ក្នុងសហភាពអឺរ៉ុប» ហើយបានអំពាវនាវឱ្យមានការការពារផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងការរើសអើង។
ការបោះឆ្នោតសភាអឺរ៉ុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ទី០៩ ខែមិថុនា។ សមាជិកសភាចំនួន ៧២០ នាក់ រួមជាមួយនឹងរដ្ឋាភិបាលសហភាពអឺរ៉ុប អនុម័តគោលនយោបាយ និងច្បាប់ថ្មីៗ។ ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងផ្តល់អាសនៈកាន់តែច្រើនសម្រាប់គណបក្សប្រជានិយម គណបក្សស្តាំនិយម និងផ្ដល់ការខាតបង់សម្រាប់គណបក្សកណ្តាលនិយមឆ្វេង និងគណបក្សបៃតង នេះបើយោងតាមការស្ទង់មតិ៕