កម្មករនិយោជិតរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណរាជរដ្ឋាភិបាលដែលបើកប្រាក់ឈ្នួលជូនពួកគាត់ក្រោយថៅកែរត់ចោល

2024/03/26 11:38:15 pm        112

ភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អរគុណរាជរដ្ឋាភិបាលដែលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ដែលទាំងនេះបង្ហាញពីការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រនេះក្រោយថៅកែរត់ចោល។ 

អ្នកមីង សុខ សាវុន ដែលជាកម្មការិនីរោងចក្រ ញូ ស្កាយ ព្រីនធីង មកពីខេត្តកណ្តាល លើកឡើងថា៖«ខ្ញុំសូមអរគុណដល់សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។ 

អ្នកមីង ឆាំ គឿន ជាកម្មការិនីនៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានលើកឡើងដែរថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រញូ ស្កាយ ព្រីនធីង ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំ និងការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា។ 

អ្នកមីងថា៖«សប្បាយចិត្តណាស់ ពីព្រោះប្រាក់ដែលទទួលថ្ងៃនេះវាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ។ រួចពីនេះទៅខ្ញុំនឹងទៅរកការងារថ្មីទៀត ដើម្បីទទួលបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសូមអរគុណសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែលបានជួយរកដំណោះស្រាយជូនកម្មករនៅថ្ងៃនេះ»។ 

កញ្ញា ថន ចាន់ថូ ដែលជាកម្មការិនីនៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានអរគុណដល់សម្តចនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាថ្នាក់ដឹកនាំទាំងអស់ដែលខិតខំបំពេញការងារ ដោះស្រាយជូនបងប្អូនកម្មករនិយោជិតទាំងអស់នៅថ្ងៃនេះ។ ការដោះស្រាយនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំទាំងអស់លើសុខទុក្ខរបស់កម្មករ កម្មការិនី នៃរោងចក្រញូ ស្កាយ ព្រីនធីង។ 

ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់បន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។ 

គូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងទៅដល់កម្មករនិយោជិតនៃ រោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣ រសៀល នៅសាលាខណ្ឌដង្កោ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ 

ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥ ឬតាមរយ: hotline ១២៩៧ ឬ ១២៨៦។ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm