ក្រុមហ៊ុន X Corp របស់លោក Musk ចាញ់បណ្ដឹងប្រឆាំងនឹងអង្គការឃ្លាំមើល ពាក់ព័ន្ធនឹងពាក្យសម្ដីស្អប់ខ្ពើម

2024/03/27 12:25:23 am        153

ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានច្រានចោលបណ្តឹងរបស់លោក Elon Musk ប្រឆាំងនឹងអង្គការមិនរកប្រាក់ចំណេញដែលបានរិះគន់លោកថា បានបណ្ដោយឲ្យមានការកើនឡើងនូវការនិយាយស្អប់ខ្ពើមនៅលើវេទិកាបណ្ដាញសង្គម X របស់លោក ដែលពីមុនឈ្មោះ Twitter។

ចៅក្រមសហព័ន្ធអាមេរិក លោក Charles Breyer ប្រចាំនៅទីក្រុង San Francisco រដ្ឋ California បាននិយាយថា នេះគឺជា «ភស្តុតាង» ដែលក្រុមហ៊ុន X Corp របស់លោក Musk បានប្តឹងមជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមឌីជីថល (CCDH) ដោយសារលោកមិនពេញចិត្តនឹងការរិះគន់របស់ស្ថាប័ននេះ ហើយគិតថា ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលនោះ នឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បណ្ដាញសង្គម X និងធ្វើអ្នកផ្សាយពាណិជ្ជកម្មខ្លាចរអា។

លោក Breyer បានសរសេរថា «ក្រុមហ៊ុន X Corp បាននាំយកករណីនេះឡើងមក ដើម្បីឲ្យមានដាក់ទណ្ឌកម្ម ចំពោះ CCDH សម្រាប់ការផ្សព្វផ្សាយរបស់ CCDH ដែលបានរិះគន់លើក្រុមហ៊ុន X Corp ហើយបណ្ដឹងនេះ ប្រហែលជាមានគោលបំណងរារាំងអ្នកដទៃផ្សេងទៀតកុំឲ្យហ៊ានចូលរួមក្នុងការរិះគន់បែបនេះ»។

លោក Breyer បានបន្ថែមថា៖ «វាមិនអាចទៅរួចទេក្នុងការអានពាក្យបណ្តឹង ហើយមិនសន្និដ្ឋានថា ក្រុមហ៊ុន X Corp មានការព្រួយបារម្ភខ្លាំងអំពីសុន្ទរកថារបស់ CCDH ជាជាងការស្វែងវិធីសាស្ត្រប្រមូលទិន្នន័យរបស់ខ្លួននោះ»។

បណ្ដាញសង្គម X នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ខ្លួនគ្រោងនឹងប្តឹងឧទ្ធរណ៍។ ការសម្រេចនេះ គឺជាផលប៉ះពាល់ដល់អ្នកមានជាងគេបំផុតទី៣ របស់ពិភពលោក គឺលោក Musk ដែលបានតាំងខ្លួនថា ជាជើងឯកនិយាយដោយសេរីអស់រយៈពេលជាច្រើនឆ្នាំមកនោះ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm