Lewis Hamilton ឈ្នះ​ការប្រកួត F1 នៅ Silverstone លើក​ទី​៨ ក្នុង​អាជីព​

2021/07/19 07:03:04 pm        94

​ប្រណាំង​រថយន្ត៖ ​ជើងឯក​ពិភពលោក ៧​សម័យ Lewis Hamilton បាន​ប្រជែង​ឈ្នះ​ការប្រកួត F1 ក្នុង​ទឹកដី​របស់​ខ្លួន​ទីលាន Silverstone ជា​លើក​ទី​៨ ក្នុង​អាជីព​ក្រោយ​វ៉ា​ផុត Charles Leclerc នៅ​ជិត​ចប់​ការប្រកួត​។

​ការប្រកួត​នេះ​ពេញ​ដោយ​ភាព​អាក់​ស្រពន់ចិត្ត ​សំរាប់​អ្នក​នាំ​មុខ​គេ​ក្នុង​តារាង​ជើងឯក​ពិភព ​លោក Max Verstappen ដែល​ជា​អ្នក​នាំ​មុខ​គេ​ពេល​ចេញ​ដំណើរ បន្ទាប់ពី Lewis Hamilton បង្ក​ឱ្យ​មាន​ការ​ប៉ះទង្គិច​ធ្វើឱ្យ​កីឡាករ​របស់​ក្រុម Red Bull ខ្ទាត​ចេញពី​ផ្លូវ​បុក​នឹង​របង​ដើរ​ចេញពី​ការប្រកួត​។ ​​Hamilton ក្រោយមក​ក៏​ត្រូវ​បាន​ប្រកាស​ពី​ការ​ពិន័យ ១០​ឈប់​នៅ​ក្នុង Pit Stop ១០​វិនាទី​ចំពោះ​កំហុស​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កីឡាករ​របស់​ក្រុម Red Bull​។ ​​Max Verstappen ក្រោយ​ចប់​ការប្រកួត​បាន​ហៅ Lewis Hamilton ថា ​ជា​មនុស្ស​ខ្វះ​ការ​គោរព និង​មិន​សក្ដិសម​ជា​អ្នកកីឡា​។

​​ក្រោយ​គ្រោះថ្នាក់​នោះ ការប្រកួត​ត្រូវ​បាន​ផ្អាក​នឹង​ចាប់ផ្ដើម​ឡើងវិញ ​ដោយ​កីឡាករ​របស់ Ferrari, Charles Leclerc ជា​អ្នក​នាំ​មុខ​គេ​រហូតដល់​ជិត​ចប់​ការប្រកួត Hamilton ក៏បាន​វ៉ា​ផុត Charles Leclerc នៅ​នៅ​ចំនុច​ដែល​ប៉ះទង្គិច​ជាមួយ Verstappen​។​ ​​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ១៤​ម៉ឺន​នាក់​នៅ​ទីលាន Silverstone, Lewis Hamilton បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​អបអរ​ជ័យ​ជំនះ​នៅ​ទីនេះ​លើក​ទី​៨ ក្នុង​អាជីព​។ ​ជ័យជំនះ​របស់ Hamilton ធ្វើ​ឱ្យ​កាត់បន្ថយ​ការ​នាំ​មុខ​របស់ Max Verstappen មក​ត្រឹម ៨​ពិន្ទុ​ក្នុង​តារាង​ជើងឯក​ពិភពលោក​។​ ​ទីលាន​បន្ទាប់ពី​អង់គ្លេស​នេះ F1 នឹង​បន្ត​ដំណើរ​ទៅ​ទឹកដី​ហុង​គ្រី​នៅ​ថ្ងៃ​ទី​១ ខែ​សីហា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm