
អ្នកនាំពាក្យអង្គភាពពន្លត់អគ្គីភ័យ បាននិយាយថា បុគ្គលិកជួយសង្គ្រោះនៅទីក្រុង Baltimore កំពុងស្វែងរកមនុស្សប្រហែល ២០នាក់ និងរថយន្តជាច្រើនគ្រឿង ដែលត្រូវបានគេជឿថា ធ្លាក់ចូលទៅក្នុងទឹកទន្លេ Patapsco បន្ទាប់ពីស្ពានសំខាន់មួយនៅកំពង់ផែរបស់ទីក្រុងនេះ ត្រូវបាននាវាធំមួយគ្រឿង បុក។
មន្ត្រី បានព្រមានថា ការបាក់ស្ពាន Francis Scott Key Bridge គឺជា«ឧបទ្ទវហេតុដែលទីភ្នាក់ងារគ្រោះមហន្តរាយជាច្រើនត្រូវឆ្លើយតប» ហើយស្ថានភាព ពុំមានសុវត្ថិភាព និងស្ថិរភាពនោះទេ សម្រាប់ការឆ្លើយតបបន្ទាន់ ដោយសារតែ «ទំនិញ និងរបស់របរមួយចំនួន» កំពុងព្យួរជាប់នៅលើស្ពាន។
លោក Kevin Cartwright ប្រធានផ្នែកទំនាក់ទំនងនៃអង្គភាពពន្លត់អគ្គិភ័យទីក្រុង Baltimore បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ក្រុមមន្ត្រី នឹងចាប់ផ្តើមវាយតម្លៃស្ថានភាពស្ពាន Francis Scott Key បន្ទាប់ពីវាបានបាក់ នៅព្រឹកថ្ងៃអង្គារនេះ។