ក្រុមការងារអង្គការ WHO ជម្លៀសកុមារឈឺធ្ងន់ធ្ងរចេញពីតំបន់ភាគខាងជើងហ្កាហ្សាដែលញាំញីដោយសារសង្រ្គាម

2024/03/27 12:55:56 am        366

ក្រុមការងារអង្គការសុខភាពពិភពលោក(WHO) បានជម្លៀសកុមារមានជំងឺធ្ងន់ធ្ងរ ២នាក់ ចេញពីមន្ទីរពេទ្យនៅតំបន់ខាងជើងហ្កាហ្សាដែលញាំញីដោយសារសង្រ្គាម ។

កុមារដែលទើបជម្លៀសចេញពីមន្ទីរពេទ្យ Kamal Adwan កាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យចល័តរបស់វេជ្ជសាស្រ្តអន្តរជាតិ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលពួកគេនឹងទទួលបានការព្យាបាលបន្ថែមទៀត សម្រាប់ស្ថានភាពជំងឺរបស់ពួកគេ ។

កុមារទាំង ២នាក់នេះ រួមមានក្មេងប្រុស Fadi ដែលមានជំងឺស្វិតសួត និងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ និងក្មេងស្រី Nour ដែលមានជំងឺមហារីកគ្រាប់ឈាម ។ ក្មេងទាំង ២ និងសមាជិកគ្រួសារមួយចំនួនរបស់ពួកគេ នឹងត្រូវបញ្ជូនបន្តទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីទទួលការព្យាបាលបន្ថែមទៀត ។

ដោយប្រឈមនឹងកង្វះខាតគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត សេវាកម្ម និងឱសថធ្ងន់ធ្ងរ បុគ្គលិកមន្ទីរពេទ្យ Kamal Adwan និងក្រុមគ្រួសារក្មេងៗមានជំងឺរ៉ាំរ៉ៃ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យមានការជម្លៀសចេញកុមារមានជំងឺធ្ងន់ធ្ងរជាបន្ទាន់ ។

WHOបាននិយាយកាលពីខែមុនថា ៩០ភាគរយនៃកុមារក្រោមអាយុ ៥ឆ្នាំ បានរងផលប៉ះពាល់ដោយសារជំងឺឆ្លង ក្នុងនោះ ៧០ភាគរយនៃពួកគេ មានជំងឺអាសន្នរោគ កាលពីរយៈពេល ២សប្តាហ៍មុន ពោលគឺជាករណីកើនឡើងជាង ២៣ដងពីពេលមុនសង្រ្គាម ។

អ៊ីស្រាអែល និយាយថាមន្ទីពេទ្យនានា នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនជាមូលដ្ឋានរបស់ពួកគេ ហើយបានបញ្ចេញវីដេអូ និងរូបភាពសំអាងដល់ការអះអាងរបស់ពួកគេ ប៉ុន្តែបុគ្គលិកពេទ្យ និងក្រុមហាម៉ាស បានបដិសេធរឿងនេះ។ 

យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន បន្តសកម្មភាពប្រតិបត្តិការក្នុងបរិវេនមន្ទីរពេទ្យ Shifa ខណៈទប់ស្កាត់មិនឲ្យប៉ះពាល់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមគ្រូពេទ្យ និងគ្រឿងបរិក្ខាពេទ្យ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm