ចិនហៅការចោទប្រកាន់ពីការលួចទិន្នន័យព័ត៌មានវិទ្យា ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា ជា «ឧបាយកលនយោបាយ»

2024/03/27 01:37:59 am        346

ប្រទេសចិន នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) នេះ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអង់គ្លេស បញ្ឈប់ការធ្វើនយោបាយលើបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន និងដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំថា៖ «វាជាឧបាយកលនយោបាយសុទ្ធសាធ ដើម្បីឲ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រៀបចំឡើងវិញនូវអ្វីដែលហៅថា ការវាយប្រហារតាមអ៊ីនធឺណិត ដែលធ្វើឡើងដោយប្រទេសចិន និងដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពនានារបស់ចិន»។ លោកបានបន្តថា៖ «ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយប្រឆាំងនឹងសកម្មភាពបែបនេះយ៉ាងដាច់អហង្ការ»។

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេស កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានចាត់វិធានការផ្លូវច្បាប់ ដាក់ទណ្ឌកម្ម និងចោទប្រកាន់ទីក្រុងប៉េកាំងថា បានធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ ដែលត្រូវបានចោទថា ប៉ះពាល់ដល់មនុស្សរាប់លាននាក់។ អាជ្ញាធរពាក់ព័ន្ធនឹងភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក បានដាក់រហស្សនាមក្រុមចោរព័ត៌មានវិទ្យានោះថា Advanced Persistent Threat Group 31 (ក្រុមគំរាមកំហែងជាប់ជានិច្ចកម្រិតខ្ពស់) ឬ «APT31» ដោយហៅក្រុមនេះថា ជាដៃរបស់ក្រសួងសន្តិសុខរដ្ឋចិន។

ស្ថានទូតចិន ប្រចាំនៅទីក្រុងឡុងដ្រ៍ បានហៅការចោទប្រកាន់នេះថា «ជាការប្រឌិដ្ឋទាំងស្រុង និងការបង្កាច់បង្ខូចដោយចេតនា»។ លោក Lin បាននិយាយថា៖ «នៅមុននេះ ប្រទេសចិនបានធ្វើការបំភ្លឺផ្នែកបច្ចេកទេស និងឆ្លើយតបទៅនឹងព័ត៌មានពាក់ព័ន្ធនឹងក្រុម APT31 ដែលដាក់ដោយភាគីអង់គ្លេស។ វាបង្ហាញយ៉ាងច្បាស់ថា ភស្តុតាងដែលផ្តល់ដោយភាគីអង់គ្លេស គឺមិនគ្រប់គ្រាន់នោះទេ ហើយការសន្និដ្ឋានដែលពាក់ព័ន្ធ គឺខ្វះវិជ្ជាជីវៈ»។ លោកបានបន្ថែមថា៖ «ជាការសោកស្ដាយដែលភាគីអង់គ្លេសមិនបានឆ្លើយតបបន្ថែមទៀត ចាប់តាំងពីពេលនោះមក»។

អង់គ្លេសក៏បានចោទប្រកាន់ពួកចោរព័ត៌មានវិទ្យាចិនថា បានព្យាយាមលួចចូលគណនីអ៊ីម៉ែល (សារអេឡិចត្រូនិក) របស់សមាជិកសភាអង់គ្លេសដែលរិះគន់ចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm