
នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីន បាននាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលបានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃនេះ ក្នុងទីក្រុង Rafah ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៧នាក់ ហើយជនប៉ាឡេស្ទីនជម្លៀសខ្លួនកាន់ទុក្ខសមាជិកគ្រួសារ និយាយថា នៅក្នុងចំណោមជនរងគ្រោះ គឺជាកុមារ ។
អ្នកស្រី Alaa Abdel Latif ដែលកាន់ទុក្ខសាច់ញាតិរបស់គាត់ រួមទាំងកូន ៩នាក់របស់គាត់ និយាយថា ពួកគេដេករង់ចាំដំណឹងបទឈប់បាញ់សម្រាប់ពិធីបុណ្យតមអាហាររ៉ាម៉ាដាន ។ ពួកគេលែងភ្ញាក់ដឹងខ្លួនទៀតហើយ ពួកគេលែងនៅទីនេះទៀតហើយ ខ្ញុំគ្មានសេសសល់នរណាម្នាក់ទៀតទេនៅក្នុងពិភពលោកមួយនេះ ។
គួរឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បានអនុម័តសេចក្ដីសម្រេចមួយកាលពីថ្ងៃចន្ទ ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុបវាទមិនចូលរួមក្នុងការបោះឆ្នោតដែលបង្កឱ្យមានជម្លោះតិចតួចជាមួយអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួន ។
សមាជិកក្រុមប្រឹក្សាចំនួន ១៤រូប ដែលនៅសល់ បានបោះឆ្នោតសម្រាប់សេចក្ដីសម្រេច ស្នើឡើងដោយសមាជិកបានបោះឆ្នោតទាំង១០រូប របស់ស្ថាប័នមួយនេះ ទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ។ មាននូវការសាទរផងដែរ នៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតនេះ ៕