
អគ្គលេខាធិការអង្គកាសហប្រជាជាតិ លោកអង់តូនីញ៉ូហ្គូតេរេស បាននិយាយ នៅថ្ងៃអង្គារនេះថា ច្រកចូលជាច្រើនទៅក្នុងតំបន់ហ្កាហ្សាគឺជាតម្រូវការចាំបាច់ដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះបាន។
ថ្លែងនៅក្នុងប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារនេះ លោកហ្គូតេរេស បានស្វាគមន៍ការអំពានាវរបស់ក្រុមប្រឹក្សាសន្ដិសុខឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ប៉ុន្ដែថែមទាំងបានបង្ហាញថា ស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង នៅតែធ្ងន់ធ្ងរនៅឡើយដែលក្នុងនោះ កុមារជាច្រើននាក់ កំពុងស្លាប់ដោយការអត់ឃ្លាន។
លោកបានអំពាវនាវឱ្យបើកច្រកឆ្លងកាត់បន្ថែម ដើម្បីធានាដល់ការផ្គត់ផ្គង់មនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាបានដោយគ្មានឧបសគ្គ និងការបំភិតបំភ័យដែលបានដាក់ដោយប្រទេសអ៊ីស្រាអែល។
លោកហ្គូតេរេស ក៏បានសម្ដែងការព្រួយបារម្ភផងដែរទៅលើការចុះថយមូលនិធិសម្រាប់អង្គការ UNRWA ជាទីភ្នាក់ងាUNទទួលជនភៀសខ្លួនប៉ាឡេស្ទីន។ លោកបានទទូចអោយសហរដ្ឋអាមេរិក កែប្រែសេចក្ដីសំរេចរបស់ខ្លួន ចំពោះការបញ្ឈប់ការផ្ដល់មូលនិធិ និងបានអំពាវនាវឱ្យប្រទេសផ្សេងទៀតកុំធ្វើដូច្នេះដែរ។
ទាក់ទងនឹងការចោទដែលថា បុគ្គលិករបស់UNRWAមួយចំនួនមានការពាក់ព័ន្ធនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧តុលានោះ លោកហ្គូតេរេសបាននិយាយថា អង្គកាសហប្រជាតិផ្សាយតែរបាយការណ៍ណាឯករាជ្យ ដោយមានការពិនិត្យឡើងវិញ ត្រឹមត្រូវបញ្ចប់៕