
វីដេអូមួយដែលផ្សព្វផ្សាយដោយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ បានបង្ហាញការវាយប្រហារមួយលើអ្វីដែលគេនិយាយថា ជាការវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាស ក្នុងសង្កាត់ឌែរ អាល់បាឡាស់ (Deir al-Balsh) ភាគកណ្ដាលតំបន់ហ្កាហ្សា។
កងទ័ពបាននិយាយថា ការវាយប្រហារលើទីតាំងនេះ គឺស្ថិតនៅជិតកន្លែងផ្ដល់ជំនួយមនុស្សធម៌ ហើយបានបញ្ជាក់ថា ទីតាំងនោះ ត្រូវបានគេបាញ់ផ្លោងឆ្ពោះទៅរកក្រុងអាសដូត (Ashdod) ក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមហាម៉ាសចង់បានកិច្ចព្រមព្រៀងណាមួយដើម្បីនាំមកនូវការបញ្ចប់សង្រ្គាម និងទាមទារអោយដកកងទ័ពអ៊ីស្រាអែលចេញ។ អ៊ីស្រាអែលបានច្រានចោលការទាមទារនេះ ហើយនិយាយថាខ្លួននឹងនៅតែបន្ដការប្រយុទ្ធរហូតទាល់តែក្រុមហាម៉ាស ដែលគេបានប្ដេជ្ញាថា ត្រូវតែបំផ្លាញឱ្យអស់ ពោលគឺបំផ្លាញទាំងផ្នែកនយោបាយ និងផ្នែកកម្លាំងយោធា៕