
ជនសង្ស័យទី៨ ក្នុងការវាយប្រហារលើសាលប្រគំតន្រ្ដី ក្នុងក្រុងមូស្គូ កាលពីថ្ងៃសុក្រ ឈ្មោះអាលីស៊ើរ កាស៊ីម៉ូវមានដើមកំណើតកៀហ្ស៊ិស្ថាន (Kyrgyzstan) ត្រូវបានគេបញ្ជូនខ្លួនទៅឃុំខ្លួនវិញមុនការកាត់ទោសរបស់តុលាការរុស្ស៊ីនៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងាពត៌មានរដ្ឋ RIA បានរាយការណ៍ថា កាស៊ីម៉ូវ ត្រូវជាប់ចោទពីបទ ផ្តល់កន្លែងស្នាក់នៅដល់បុរសជនជាតិតាហ្ស៊ីគិស្ថាន៤នាក់ ដែលជាប់ចោទពីបទបានធ្វើសកម្មភាពវាយប្រហារដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៣៩នាក់ បាត់បង់ជីវិត។