
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) មានមូលនិធិគ្រប់គ្រាន់ ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួន រហូតដល់ដំណាច់ខែឧសភា បន្ទាប់ពីម្ចាស់ជំនួយជាច្រើន បានផ្អាកការផ្តល់មូលនិធិរបស់ពួកគេ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាបុគ្គលិកមួយចំនួនបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី២ ខែតុលា។ នេះបើតាមការឲ្យដឹងពីប្រមុខ UNRWA នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) នេះ។
អគ្គស្នងការ UNRWA លោក Philippe Lazzarini បានប្រាប់សារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេស្វីសថា៖ «អ្វីដែលខ្ញុំអាចនិយាយបាននៅថ្ងៃនេះ គឺថា យើងអាចដំណើរការប្រតិបត្តិការរបស់យើង រហូតដល់ដំណាច់ខែឧសភា ខណៈដែលកាលពី ១ខែមុន ខ្ញុំមានលទ្ធភាពមើលឃើញត្រឹមតែ សម្រាប់សប្តាហ៍បន្ទាប់ ឬ២សប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែនោះក៏បង្ហាញផងដែរថា តើស្ថានភាពហិរញ្ញវត្ថុរបស់អង្គការមានសភាពអាក្រក់កម្រិតណា»៕