សហគមន៍កសិកម្មទំនើបទី១ បានចាប់ផ្តើមដំណើរការហើយគឺ «សហគមន៍ស្រូវនាងអំ»

2024/03/27 03:48:54 pm        408

«សហគមន៍ស្រូវនាងអំ» ជាសហគមន៍កសិកម្មទំនើបទី១ បានចាប់ផ្តើមចេញដំណើរហើយ! សហគមន៍​កសិកម្មទំនើបចំនួន ៣ផ្សេងទៀត ក៏នឹង​លេចរូបរាង​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប កំពង់ចាម និងកំពង់ធំ ផងដែរ។

បើតាមការបញ្ជាក់លើហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង ជា​អ្នកនាំ​ពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានអោយដឹងថា ក្រោយ​ពី​បាន​ប្រុង​ប្រៀប​រៀប​ចំអស់រយៈកាលជាង ៣ខែ និងជួបប្រជុំធ្វើការជាមួយសហគមន៍ផ្ទាល់យ៉ាងហោចណាស់ ១០ដង រួចមក«សហគមន៍ស្រូវនាងអំ» បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់ ដែល​ត្រូវ​បានបង្កើតឡើង និងគាំទ្រដោយផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បណ្តុំកសិករចំនួនជិត ១០០គ្រួសារ ជាមួយនឹងផ្ទៃដីផលិតកម្មជាង ៨០០ហិកតា នៅ​ក្នុង​ស្រុក​ស្វាយលើ ខេត្តសៀមរាប ទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារវីង ដើម្បី​ធ្វើ​ផលិតកម្ម​កសិកម្មតាមកិច្ចសន្យា ក្រោមការគ្រប់គ្រងដឹកនាំរួមរបស់សហគមន៍ និង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ខាង​ផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម។ សហគមន៍មួយ​នេះ​ក៏នឹង​ទទួល​បាន​ការ​ជួយ​គាំទ្រ​នានា​ពីស្ថាប័ន និងគម្រោងដៃគូសំខាន់ៗមួយចំនួនទៀត ដូចជា សហគ្រិនខ្មែរ ក្រុមហ៊ុន Forte Insurance និងគម្រោងPCRL។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជា​នីតិបុគ្គល​ឯកជន​មាន​លក្ខណៈ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម បង្កើតដោយកសិករដាក់ធនធានរួមគ្នា ដើម្បីផលិត ទិញ លក់ និង ផ្តល់​សេវា​រួមគ្នា គោរពតាមគោលការណ៍គ្រឹះទាំង៧ គឺរួមដោយស្ម័គ្រចិត្ត គ្រប់គ្រង​ដោយ​សមាជិក​បែប​ប្រជាធិបតេយ្យ គ្រប់គ្រងបែងចែកប្រយោជន៍បែបសហគ្រាសសេដ្ឋកិច្ច មានស្វ័យភាព និង ឯករាជ្យ​ក្នុង​ការបំពេញសកម្មភាពរបស់ខ្លួន ផ្តល់ការអប់រំ សហការ​ជាមួយ​សហគមន៍​កសិកម្ម​ដទៃ​ទៀត និងគិតគូរដល់ផលប្រយោជន៍រួមនៃសហគមន៍ដែលខ្លួនធ្វើសកម្មភាពសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm