កប៉ាល់ដែលបុកស្ពាន បាល់ទីម័រ របស់អាមេរិក ជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយនៅបែលហ្ស៊ិក កាលឆ្នាំ២០១៦

2024/03/27 03:56:45 pm        362

កប៉ាល់ ដែលបានបង្កឱ្យមានការដួលរលំនៃស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី (Francis Scott Key) ក្នុងទីក្រុង បាល់ទីម័រ (Baltimore) កាលពីថ្ងៃអង្គារ (២៦ មីនា) ក៏បានពាក់ព័ន្ធក្នុងឧប្បត្តិហេតុមួយនៅក្នុងកំពង់ផែ អានធ្វើប (Antwerp) ប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ ២០១៦ ។

អាជ្ញាធរកំពង់ផែ អានធ្វើប បាននិយាយថាកប៉ាល់ដឹកទូកុងតឺន័រ ដាលី (Dali) បានបុកផែចតកប៉ាល់កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅពេលដែលព្យាយាមចាកចេញពីស្ថានីយកុងតឺន័រសមុទ្រខាងជើង។

ការត្រួតពិនិត្យឆ្នាំ ២០១៦ នៃកប៉ាល់នេះ ដែលបានធ្វើឡើងនៅទីក្រុង អានធ្វើប បានរកឃើញថា វាមានបញ្ហារចនាសម្ព័ន្ធ ដែលត្រូវបានចែងថាជា «ការខូចខាតនៃនាវាដែលធ្វើឱ្យខូចគុណភាពនៃការចេញទៅសមុទ្រ» នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័រ អ៊ីខ្វេស៊ីស (Equasis) ដែលជាមូលដ្ឋានទិន្នន័យសាធារណៈសម្រាប់ឧស្សាហកម្មដឹកជញ្ជូន។

អាជ្ញាធរកំពង់ផែបាននិយាយថា កប៉ាល់នេះត្រូវបានចតចោលដើម្បីជួសជុលមួយរយៈក្រោយកើតហេតុ ហើយអ្នកនាំពាក្យកំពង់ផែនិយាយថា កប៉ាល់នោះត្រូវបានអនុញ្ញាតឱ្យចាកចេញ បន្ទាប់ពីអ្នកជំនាញវាយតម្លៃថាវាមានសុវត្ថិភាព។

សារព័ត៌មាន រ៉យទ័រ បានផ្ទៀងផ្ទាត់ថា កប៉ាល់ដែលឃើញនៅក្នុងវីដេអូនៃឧប្បត្តិហេតុនៅកំពង់ផែ អានធ្វើប ក្នុងឆ្នាំ ២០១៦ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវគ្នានឹងរូបភាពរបស់ រ៉យទ័រ និងរូបភាពផ្សេងទៀតនៃកប៉ាល់ ដែលបានបុកស្ពាន បាល់ទីម័រ នេះ។

កប៉ាល់ អ៊ឹមអេស ដាលី (MS Dali) ដោយទង់ជាតិសិង្ហបុរី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហ្រ្គេស អូស្ហ៊ីន ប្រាយវ៉េត លីមីតធីត (Grace Ocean Pte Ltd) និងគ្រប់គ្រងដោយសារជីវកម្ម ស៊ីនើជី ម៉ារីន ខប (Synergy Marine Corp) កាលពីថ្ងៃអង្គារ បានបុកជាមួយនឹងសសរស្តម្ភមួយនៃស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី ដោយបានធ្វើឱ្យដួលរលំផ្នែកដ៏ធំមួយនៃវិសាលភាព ១,៦ ម៉ាយល៍ ដែលប្រហែលនឹងជាង ២,៥ គីឡូម៉ែត្ររបស់ស្ពាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm