ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍លើកទី២ ទាក់ទាញអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់

2024/03/27 04:55:41 pm        457

ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ​ត្រូវបាន​បញ្ចប់​ដោយភាពជោគជ័យ និងល្អប្រសើរ ខណៈមានអ្នកចូលរួមទស្សនារហូតជាង ៣ម៉ឺននាក់ ក្នុង​នោះមានសាធារណជនទូទៅប្រមាណ ៣៨% ម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣៥% សិស្សនិស្សិត ១៧% និងអ្នកស្រាវជ្រាវ និងស្រឡាញ់វិស័យវិទ្យាសាស្រ្តប្រមាណ១០%។

នៅក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ដ្រ កាលពីរសៀលថ្ងៃទី២៦ ខែមីនាកន្លងទៅ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ មានប្រសាសន៍ថា ក្នុង​ការ​ជំរុញ​ការចូលរួមកម្មវិធីនេះ ក្រសួងបានរៀបចំ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ម្ចាស់​សហ​គ្រាស​ធុន​តូច និងមធ្យមមកពីទូទាំងប្រទេស និងសិស្សានុសិស្ស​មក​ពី​តាម​សាលា​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ ​មកកាន់ស្តង់ពិព័រណ៍ ដោយបានផ្តល់ជូនអ្នក​ចូលរួម​ទាំង​នោះ​នូវ​បទ​ពិសោធន៍​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ បន្ថែមពីនេះ ដើម្បីបណ្តុះ​ទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស ​បានចូលរួមតាមរយៈការលេងហ្គេមអប់រំ និងសកម្មភាពវិទ្យាសាស្ត្រនានា។

លោក ទេព សុវិជ្ជា ប្រធានផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុន AI Farm ដែលចូលរួម​តាំង​បង្ហាញ​ផលិត​ផល​ក្នុង​កម្មវិធីនេះលើកឡើងថា លោកពិតជាសប្បាយចិត្ត និងរីករាយដែល​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើនពីសាធារណៈជនទូទៅ ជាពិសេសការទទួលយកនូវបទពិសោធន៍ថ្មីៗ តាមរយៈ​បច្ចេកវិទ្យាឌីជីថល ខណៈ​ពិភព​លោក​បាន​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ធ្វើ​អាជីវកម្ម​តាម​បែប​ប្រពៃណី ដោយងាកមកធ្វើអាជីវកម្មតាមបែបបច្ចេកវិទ្យាឌីជីថលវិញ។

ចំណែក​លោក រ៉ាចា ឃូហ្គេន ណាដារ៉ាចាត (Raja khungan Nadarajah) ប្រធាន​ទំនាក់​ទំនង​នៃ​ក្រុមហ៊ុន MVA និងលោក ថង់ ម៉េងហួត ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន វីនឺសជជី ខេមបូឌា បាននិយាយថា ដ្បិតទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បាន​ឈាន​ដល់​ទី​បញ្ចប់ ប៉ុន្តែសង្ឃឹមថា នឹងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈការដាក់តាំងបង្ហាញសមិទ្ធផលថ្មីៗ ស្តង់ដារ និងទំនើបចុងក្រោយបំផុត ដែល​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់បានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ក្នុងការរស់នៅប្រចាំថ្ងៃ ក៏​ដូចជា​ការ​ប្រកប​អាជីវកម្មនានាជាដើម។

សូមជម្រាបថា ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២នេះ បានរៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសធុនតូច និង​មធ្យម​ឆ្ពោះទៅវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍» ក្នុងគោល​បំណង​ជំរុញ​ផលិតភាព​របស់​សហគ្រាស​ឯកជនតាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព និងគុណតម្លៃបន្ថែម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        41
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm