គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលតវ៉ានៅក្រុង Tel Aviv ទាមទារកិច្ចព្រមព្រៀង

2024/03/27 05:20:25 pm        363

នៅក្នុងទីក្រុង Tel Aviv ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីបញ្ជាការក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងដើម្បីដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សមួយចំនួន បានចាក់សោខ្លួនឯងនៅក្នុងទ្រុង ដើម្បីតវ៉ា អ្នកខ្លះទៀតកាន់រូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលអំពាវនាវឱ្យមានការតវ៉ា ក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកគាំទ្រ បានស្តីបន្ទោសនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចំពោះការរឹតត្បិតទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងធ្វើឱ្យកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងប្រទេសនេះស្ថិតក្នុងហានិភ័យ។ រឿងនេះ បានកើតឡើងបន្ទាប់ពី លោក Netanyahu បានហៅត្រឡប់មកវិញអ្នកចរចា ពីទីក្រុង Doha ហើយបាននិយាយថា លោកនឹងមិនបញ្ជូនគណៈប្រតិភូ ដូចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក មិនប្រើសិទ្ធវ៉េតូចំពោះសំណើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យ លោក Netanyahu បាននិយាយថា ការបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងសំណើនេះគឺជា «ការដកថយយ៉ាងច្បាស់» ពីជំហរកាលពីពេលមុនរបស់ខ្លួន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១៣០ នាក់ដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា។

ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបោះឆ្នោតអនុបវាទចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយ លោក Netanyahu ដែលកំពុងប្រឈមមុខទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងលើក្រុមចម្រុះដែលបែងចែកគ្នា ដោយសារតែការមិនចុះសម្រុងគ្នាជុំវិញសេចក្តីពង្រាងច្បាប់សម្រាប់ជនជាតិជ្វីហ្វអូថូដុកជ្រុលនិយម ឲ្យចូលជាយោធា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm