អ៊ុយក្រែន ប្រើមីស៊ីលNeptune ដើម្បីវាយប្រហារលើនាវាចម្បាំងរបស់ខ្លួនដែលរុស្ស៊ីលួចកាលពីមួយទសវត្សរ៍មុន

2024/03/27 05:28:44 pm        345

អ៊ុយក្រែន បានបាញ់មីស៊ីលទៅលើនាវាចម្បាំងដែលរុស្ស៊ីបានលួចពីប្រទេសនេះ កាលពីមួយទសវត្សរ៍មុន ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារទ្រង់ទ្រាយធំលើកងនាវាសមុទ្រខ្មៅរបស់ក្រុងទីមូស្គូ ដែលបានលាតត្រដាង កាលពីចុងសប្តាហ៍។

ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានប្រើប្រាស់មីស៊ីល ប្រឆាំងនាវា Neptune ផលិតក្នុងស្រុក ដើម្បីវាយប្រហារលើនាវា Konstantin Olshansky ។ រុស្ស៊ីបានរឹបអូសយកនាវាចុះចត ដែលមានអាយុកាលរាប់ទសវត្សរ៍នេះ រួមជាមួយនឹងកងទ័ពជើងទឹកជាច្រើនរបស់ក្រុងគីវ ក្នុងអំឡុងការបញ្ចូលឧបទ្វីបគ្រីម៉ាជាឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់ ក្នុងឆ្នាំ២០១៤។

ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«យុត្តិធម៌ ត្រូវបានស្ដារឡើងវិញ»។

អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន លោក Dmytro Pletenchuk បាននិយាយកាលពីថ្ងៃអង្គារថា អស់ រយៈពេលជាច្រើនឆ្នាំហើយ នាវា Konstantin Olshansky ត្រូវបានចតនៅឈូងសមុទ្រ Sevastopol ភាគនិរតីនៅឧបទ្វីបគ្រីម៉េ ខណៈដែលរុស្ស៊ី បានរុះរើវាសម្រាប់ផ្នែកខ្លះៗ។ ប៉ុន្តែនៅទីបំផុត ទីក្រុងមូស្គូ បានសម្រេចចិត្តយកនាវានេះមកប្រើឡើងវិញ ព្រោះខ្លួនអស់នាវាសម្រាប់ប្រើប្រាស់។

ក្រសួងការពារជាតិរបស់ទីក្រុងគីវ បាននិយាយថា រុស្ស៊ីគ្រោងនឹងប្រើប្រាស់នាវា Konstantin Olshanskyនេះប្រឆាំងនឹងអ៊ុយក្រែន។

សារព័ត៌មាន Ukrainska Pravda បានរាយការណ៍ថា លោក Pletenchuk បាននិយាយថា៖«ហេតុដូច្នេះហើយ យើងបានសម្រេចចិត្តវាយប្រហារនាវានេះដោយមីស៊ីលNeptune របស់យើង» ។ «វាច្បាស់ជាខូច។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាការប្រយុទ្ធទេ នាពេលនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm